ស្រីស្អាត Jisoo សមាជិក BLACKPINK នឹងចូលរួមសម្តែងនៅក្នុងភាពយន្ត រឿង Influenza

  • 2023-12-05 09:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងការបង្ហាញខ្លួនថ្មីៗរបស់ Jisoo នៅអាកាសយានដ្ឋាន Incheon កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ សមាជិកក្រុម BLACKPINK រូបនេះបានបញ្ជាក់ពីការចូលរួមសម្តែង នៅក្នុងរឿង "Influenza" ។

Jisoo ក៏បាននិយាយអំពីការចង់ដឹងចង់ឃើញជុំវិញការប្រកាសជ្រើសរើសតួអង្គសម្តែងនៅក្នុងរឿង Influenza នេះជាផ្លូវការផងដែរ។ ខណៈពេលដែលកាលបរិច្ឆេទចេញផ្សាយពិតប្រាកដនៅតែមិនទាន់ដឹងនៅឡើយ។

“Influenza” ដែលគ្រោងនឹងចេញផ្សាយនៅលើ Coupang Play គឺជារឿងដែលផ្អែកលើប្រលោមលោកដោយអ្នកនិពន្ធ Han Sang-woon ។ រឿងនេះបានលាតត្រដាង នៃអគារខ្ពស់មួយក្នុងទីក្រុងសេអ៊ូល ដោយផ្តោតលើការតស៊ូរបស់ទាហាន Jaeyoon និងមិត្តស្រីរបស់គាត់ Yeongju នៅពេលដែលពួកគេប្រយុទ្ធនឹងហ្វូងខ្មោចឆៅ។

“Influenza” ក៏មានការចូលរួមផលិតពី Han Jin Won ដែលជាអ្នកនិពន្ធរឿងនៅពីក្រោយរឿង “Parasite” ដែលទទួលបានពានរង្វាន់អូស្ការ៕

ប្រភព៖ Allkpop   អត្ថបទ ៖ សង្ហា