ប្រធាន​សហព័ន្ធ​បាល់បោះ៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​ការ​ពង្រឹង​គុណភាព​ប្រកួត​តាម​ស្តង់ដារ​

  • 2023-12-18 08:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ជា​ការ​ពង្រឹង​គុណភាព​ប្រកួត​ឲ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​ជា​ការ​ផ្ដល់ឱកាសដល់យុវជនទទួលបាន​បទ​ពិសោធ​ថ្មី។​

រូបភាពរបស់អគ្គនាយដ្ឋានកីឡា

ឯកឧត្ដម​ ស៊ាន​ បូរ៉ាត​ ប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា​ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ថា​ ឯកឧត្ដម​ពិត​ជា​មាន​អារម្មណ៍​រំភើប​រីករាយ​ និង​អបអរសាទរ​ចំពោះ​ក្រុម​កីឡា​បាល់បោះ​ទាំង​អស់​ដែល​បាន​មក​ចូលរួម​ប្រកួត​តាម​ស្មារតី​ភាព​ជា​កីឡាករ​ និង​ការ​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ប្រកួត។​

រូបភាពរបស់អគ្គនាយដ្ឋានកីឡា

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​សហព័ន្ធ​ និង​ជា​ការ​ពង្រឹង​គុណភាព​ដៃ​ការ​ប្រកួត​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។​ មួយ​វិញ​ទៀត​ការ​ប្រកួត​នេះ​ជា​ការ​ពង្រឹង​បច្ចេកទេស​កីឡាករ​ កីឡា​ការិនី​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ដែរ​ថា​ ក្រោយ​ធ្វើ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី១២​ ខែ​ធ្នូ​ ២០២៣​ នេះ​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ អាយុ​ក្រោម​ ១៥​ឆ្នាំ​ហើយ​កាល​ពី​ថ្ងៃ​ទី១៦​ នៅ​សាល​មជ្ឍមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ពហុ​កីឡដ្ឋាន​ជាតិ។​ វិញ្ញាសា​ បុរស​ លេខ១​ បាន​លើ​ក្រុម​រ៉ាវី​វិទ្យាល័យ​ស៊ីសុវត្ថិ​ លេខ២​ ក្រុម​វិទ្យាល័យ​ជា​ស៊ីម​សន្ធរម៉ុក​ លេខ៣​ សាលា​ SOS។​ វិញ្ញាសា​ នារី​ លេខ១​ បាន​លើ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កណ្ដាល​ លេខ២​ ក្រុម​វិទ្យាល័យ​ព្រះយុគន្ធរ​ លេខ៣​ ក្រុម​វិទ្យាល័យ​ព្រះយុគន្ធរ​ (ជំនាន់​ថ្មី)៕​

រូបភាពរបស់អគ្គនាយដ្ឋានកីឡា

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​