ប្រពន្ធស្អាតសប្បាយចិត្ត មានប្ដីល្អនៅពីក្រោយ? ស្វាមីរបស់ អេដា បោះពាក្យមួយឃ្លាឱ្យនាង

  • 2023-12-19 06:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» អេដា កំពុងតែសាងភាពផ្អែមល្ហែម និងហាក់មានក្ដីសុខខ្លាំងជាមួយ ស្វាមី នងកូនស្រីបណ្ឌូលចិត្តលើទឹកដី ប្រទេសអាល្លឺម៉ង់។

ជីវិតស្រស់បំព្រងដូចកុលាបត្រូវទឹក ធ្វើឱ្យ អេដា ពេញចិត្ត ញញឹមបិទមាត់ជាប់ ក្រោយទទួលបានអារម្មណ៍រីករាយក្នុងជីវិត ហើយពាក្យសម្ដី ដ៏មានអត្តន័យរបស់ស្វាមីនាង ដែលជម្រុញឱ្យនាងធ្វើអ្វីដែលសប្បាយចិត្ត មិនថារស់នៅ ឬការធ្វើដំណើរកម្សាន្ដជុំវិញពិភពលោក ទោះចំណាយច្រើនក៏ដោយឱ្យតែនាងសប្បាយចិត្ត ពោលលុយក៏ប្រឹងរក មានកម្លាំងដើរលេងក៏ត្រូវដើរ។

«ខ្ញុំប្រាប់គាត់ថា បើយើងកុំដើរលេងច្រើន យើងប្រហែលសល់លុយរាប់សិបមុឺនដូចគេហើយ.. ប្តីថា តើជីវិតមានន័យអីទៅ បើយើងដេកអោបលុយដោយមិនបានឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះ?!?! ចឹងយើងនាំគ្នាដើរទៀតទៅ ចាំចាស់ដើរលែងបានចាំឈប់ អរគុណប្តីល្អ» អេដា ថ្លែង

សុភមង្គល ក្ដីសុខក្នុងគ្រួសារ របស់តារាចម្រៀង Original Song រូបនេះ សាយភាយជារឿយៗលើបណ្ដាញសង្គមហ្វេសប៊ុកដែលតារាស្រីរូបនេះបានបង្ហោះ។ ក្ដីសុខ ដែលស្វាមីបានផ្ដល់ឱ្យ ធ្វើឱ្យ អេដា មិនស្ទាក់ស្ទើរហៅស្វាមីរបស់ខ្លួន ថាជា ប្ដីល្អពេញៗមាត់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

កេសរ