ចង់ដឹងអត់ ពេលចេញទៅបម្រើទ័ព Jungkook ទុក Bam រស់នៅទីណា?

  • 2023-12-20 03:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jungkook (BTS) ត្រូវបាន​គេស្គាល់ថាជាអ្នក​ដែល​ស្រឡាញ់សត្វ​បំផុត ជាពិសេស​សត្វសុនខ រហូត​ដល់យកមួយក្បាល​មកចិញ្ចឹមទៀតផង។ សុនខរបស់ Jungkook ក៏មាន​ប្រជាប្រិយភាព​មិនចាញ់ម្ចាស់ដែរ មាន​ឈ្មោះថា Bam

ទោះបីទៅណា​ក៏ Jungkook នៅជាប់ជាមួយនឹង Bam ដែរ។ ជាឧទាហរណ៍ដូចក្នុងកម្មវិធី BTS In The Soop រដូវកាលទី ក៏លោកយក Bam ទៅស្នាក់នៅជាមួយដែរ។ ដូច្នេះ​នៅពេល​ដែល ម្ចាស់ត្រូវឃ្លាតចូលបម្រើក្នុងជួរទ័ព តើ Bam នឹងទៅនៅជាមួយអ្នកណា?

ស្រឡាញ់ប្រៀបដូចជាកូនទៅហើយ ដូច្នេះ​ Jungkook ពិតជា​គិតគូរខ្លាំង​ណាស់ ពីសុខទុក្ខរបស់សុនខជាទីស្រឡាញ់របស់​ខ្លួន ដោយបាន​រៀបចំជីវិតឲ្យយ៉ាង​ស្រួលមិនឲ្យពិបាកទេ ហើយលោកក៏ស្ងប់ចិត្តដែរ។

ជាក់ស្ដែង តារា​សម្ដែង និងជាតារាម៉ូដែល Bae Jung Nam បាន​បង្ហោះ​រូបថតសុនខរបស់ខ្លួន Belle និងមិត្តភ័ក្តិរបស់គេ រួមមានទាំង Bam ផងដែរ។ រូបថតដែលត្រូវបាន​បង្ហោះក៏ភ្ជាប់ជាមួយនឹង​ Caption “Belle និងប្អូនៗរបស់នាង! ត្រៀមខ្លួន​រួចហើយសម្រាប់ Christmas”

Bam (នៅកណ្ដាល)

ការបង្ហាញ​នេះ​សបញ្ជាក់យ៉ាងច្បាស់ថា Bam ត្រូវ​បាន Jungkook យកទៅទុកនៅ Holicare Park Dog Center ទីកន្លែង​មើលថែសត្វចិញ្ចឹមដ៏ល្បី។ នៅទីនោះ ក្រៅពីទទួល​បាន​ការមើលថែយ៉ាងល្អហើយ Bam ក៏អាច​នៅ​លេងជាមួយនឹង​មិត្តភ័ក្តិរបស់គេ មិនឯកាឡើយ អំឡុងពេល​ Jungkook ឃ្លាតទៅបម្រើជាតិ៕

Bam (នៅកណ្ដាល)
Bam (នៅខាងឆ្វេង)

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី