ទំនើប​ងាយស្រួល​បំផុត! ប្អូនៗបាក់ឌុប អាច​ស្នើសុំ​វិញ្ញាបនបត្រ​ជា Soft Copy ក្នុងទម្រង់ជា PDF ហើយនេះ​គឺ​ជាវិធីស្នើសុំ

  • 2023-12-25 02:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​​ប្រកាស​ឱ្យដឹង​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២៣នេះ​ថា បន្ទាប់ពី​ទទួលបាន​វិញ្ញាបនបត្រប​ណ្ដោះអាសន្ន​មធ្យមសិក្សាទុតិយភូមិ​ជា Hard Copy ពី​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សា​សាធារណៈ និង​ឯកជនរួច សិស្សានុសិស្ស​អាចស្នើសុំ​វិញ្ញាបនបត្រ​បណ្ដោះ​អាសន្នមធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម ៖

១- សូមចូលទៅកាន់ក្រុមតេឡេក្រាម​ស្វ័យប្រវត្តិ​ ដែលមានឈ្មោះថា​"TemporaryBacIICertificateBot​ តាមរយៈ​តំណភ្ជាប់ go.gov.kh/bac-ii

២- ចុចនៅលើពាក្យ ស្នើសុំ/Request

៣-ជ្រើសរើសយក "ឆ្នាំប្រឡង 2023"

៤- ជ្រើសរើសរាជធានី /ខេត្ត ដែលលោកអ្នកបានប្រឡង និងមណ្ឌលប្រឡង

៥- សូមបំពេញលេខបន្ទប់ ,លេខតុ, ថ្ងៃខែឆ្នាំកំណើត, លេខចុះបញ្ជីដែលមាននៅលើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy​ ដែលទទួល​បានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត

៦.​ បន្ទាប់មកចុចលើប៊ូតុងស្នើសុំ ជាការស្រេច។

ក្រោយពីបានធ្វើការបំពេញទម្រង់ស្នើសុំដោយជោគជ័យ ។ Telegram Bot នឹងផ្ញើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Soft Copy ក្នុងទម្រង់ Pdf ទៅកាន់Telegram របស់យើង។

ក្រសួងបាន​បញ្ជាក់​ថា សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រ​នេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដោយពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសឡើយ ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាច ស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

សូមជម្រាប​ថា ក្រសួង​អប់រំ យុវជន និងកីឡា បាន​ដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ដែលពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន។ បេក្ខជនប្រឡងជាប់អាចទាក់ទងមន្ទីរអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានសិក្សាសាមី ដើម្បីទៅដកយកវិញ្ញាបនបត្របណ្ដោះអាសន្ន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ តទៅ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទពេញនិយម