មានគម្រោងឆ្លងឆ្នាំនៅកែប កំពត ឬនៅ! មើលៗខេត្តជាប់គ្នាទាំង២នេះ មានកម្មវិធីកម្សាន្តអ្វីខ្លះ?
- 2023-12-27 04:15:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានគម្រោងឆ្លងឆ្នាំនៅកែប កំពត ឬនៅ! មើលៗខេត្តជាប់គ្នាទាំង២នេះ មានកម្មវិធីកម្សាន្តអ្វីខ្លះ?
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកែប និងរដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងរៀងៗខ្លួន បង្ហាញដល់ភ្ញៀវទេសចរអំពីកម្មវិធីកម្សាន្តសប្បាយៗនៅអំឡុងថ្ងៃឆ្លងឆ្នាំសាកលខាងមុខនេះ។
សម្រាប់ខេត្តកែប នឹងរៀបចំកម្មវិធីដូចជា៖
១. ពិធីបង្ហើរខ្លែងខ្មែរ៖ នៅថ្ងៃទី៣០ ខែធ្នូ ម៉ោង ៧កន្លះព្រឹក ស្ថិតនៅឆ្នេរថ្មី ផ្សារក្តាម
២. ពិធីអុំទូកផ្កាចារសមុទ្រ៖ នៅថ្ងៃទី៣១ ខែធ្នូ ម៉ោង ៧កន្លះព្រឹក ស្ថិតនៅឆ្នេរលេងទឹកខេត្ត
៣. ប្រគុំតន្រ្តី អុជកាំជ្រួច និងបង្ហោះគោម៖ នៅថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង ៧យប់ រហូតដល់ម៉ោង ១២យប់ឆ្លងឆ្នាំចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៤។
ចំណែកខេត្តកំពត នឹងរៀបចំកម្មវិធីនៅថ្ងៃទី៣១ ខែធ្នូ ដែលមានការប្រគុំតន្រ្តី បាញ់កាំជ្រួច ការតាំងពិព័រណ៌ភូមិមួយផលិតផលមួយ នៅទីតាំងពហុកីឡដ្ឋានខេត្ត រូបសំណាកព្រះបាទអង្គឌួងតាមបណ្តោយមាត់ព្រែកកំពង់បាយ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB