អ្នកភ្នំពេញ បើអត់ដឹងទៅណាទេ គឺទៅត្រឹមតែវិមានឈ្នះ ឈ្នះ ក៏អាចហ៊ោរសប្បាយជាមួយការបាញ់​កាំជ្រួច​ ៣ថ្ងៃជាប់គ្នា

  • 2023-12-27 09:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរសាទរ​ខួប​លើកទី២៥ នៃការបញ្ចប់​សង្គ្រាមស៊ីវិល​នៅកម្ពុជា និង​ខួប ៥ឆ្នាំ នៃការ​កសាង​វិមានឈ្នះ ឈ្នះ នឹង​មាន​ការរៀបចំកម្មវិធី​សាធារណៈ​ជាច្រើន​នៅវិមានឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ។

កម្មវិធី​ទាំងនោះដូចជា ពិព័រណ៍សមិទ្ធផល ២៥ឆ្នាំ តាមរយៈ​នយោបាយឈ្នះ ឈ្នះ, ពិព័រណ៍ផលិតផល និងម្ហូបអាហារ​ខ្មែរ, បើក​សារមន្ទីរមគ្គុទ្ទេសក៍តេជោសែន ជូនសាធារណជន, ទស្សនីយ៍ភាព​សិល្បៈ និងតន្រ្តី​របស់​យុវជន។

ចំពោះ​ការបាញ់​កាំជ្រួច ដើម្បីអបអរសាទរ​ការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់​សង្គ្រាមស៊ីវិល​នៅកម្ពុជា និងការអនុវត្តប្រកបដោយ​ជោគជ័យ​នយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ​នៃការកសាងវិមានឈ្នះ ឈ្នះ នឹងធ្វើឡើង​នៅថ្ងៃទី២៩ និង ៣០ ខែធ្នូ ឆ្នាំ​២០២៣ វេលាម៉ោង៧យប់។ ចំណែក​ម៉ោង១២យប់ថ្ងៃទី៣១ខែធ្នូ គឺ​​នឹងមានការបាញ់កាំជ្រួចអបអរសាទរឆ្លងឆ្នាំសាកល២០២៣ ឈានចូល ២០២៤៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី