សក់សម្ពោង បែកចុង ដុះយឺត? មានតែប្រេងដូង១ដបក្នុងផ្ទះ ដូចមានអ្នកឯកទេសចាំព្យាបាលសក់
- 2024-01-04 08:37:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក់សម្ពោង បែកចុង ដុះយឺត? មានតែប្រេងដូង១ដបក្នុងផ្ទះ ដូចមានអ្នកឯកទេសចាំព្យាបាលសក់
ចន្លោះមិនឃើញ
ប្រេងដូងមានអត្ថប្រយោជន៍ជាច្រើនប្រភេទមិនថាសម្រាប់ ការចម្អិនអាហារ ថែមទាំងមានសម្តថភាពដល់ការថែរក្សាសម្រស់ទៀតផង។ ដូចជា៖ ធ្វើឱ្យស្បែកមានសំណើម ធ្វើធ្វើឱ្យសក់លូតលាស់លឿន កម្ចាត់អង្គែ សក់ភ្លឺរលោងមានទម្ងន់ និងច្រើនទៀត។
ប្រេងដូងគឺជារបស់ដែលអ្នកត្រូវការ ដូច្នេះនៅក្នុងផ្ទះរបស់អ្នកគួរតែមានប្រេងដូងមួយដប។ ដូច្នេះថ្ងៃ Sabay សូមណែនាំជាមួយនិងហេតុផលទាំង ៦ប្រភេទ ដែលគួរតែលាបប្រេងដូងលើសក់។
១.បំបាត់សក់បែកចុង ស្បែកក្បាលមានសំណើម
ប្រេងដូងមានសមត្ថភាពជ្រាបចូលទៅក្នុងសក់បានយ៉ាងជ្រៅ និងលឿនខ្លាំងបំផុត។ ដើម្បីប្រើប្រេងដូងក្នុងការព្យាបាលសក់បែកចុង ផ្តល់សំណើមដល់ស្បែកក្បាលភ្លឺរលោង គ្រាន់តែធ្វើតាមជំហានងាយៗទាំងនេះ៖
ជាដំបូងត្រូវប្រាកដថាអ្នកមានពេលយ៉ាងហោចណាស់មួយម៉ោង ឬពីរម៉ោងសម្រាប់ការព្យាបាលនេះ ហើយប្រសិនបើអ្នកទុកប្រេងដូងលើសក់កាន់តយូរ វានឹងកាន់តែមានប្រសិទ្ធភាព។
ជំហ៊ានបន្ទាប់ កក់សក់របស់អ្នក ហើយទុកវាឱ្យស្ងួត បន្ទាប់សូមប្រើម្រាមដៃរបស់អ្នកម៉ាស្សាថ្នមៗ ទៅលើសក់របស់អ្នក បន្ទាប់មកធ្វើការសិតសក់ បន្ទាប់ពីអ្នកលាបប្រេងរួច ចូររុំសក់របស់អ្នកក្នុងមួករុំក្បាល ឬកន្សែងតូច ហើយទុកឱ្យវាចោលក្នុងរយៈពេល៣០នាទី ឬយូរជាងនេះ។ បន្ទាប់មកគ្រាន់តែកក់សក់ចេញរួចជាការស្រេច។
២.ធ្វើឱ្យសក់រលាស់ទន់
ប្រសិនបើអ្នកមានសក់វែង ឬអង្កាញ់ នោះអ្ននជួបបញ្ហាសក់ជំពាក់ជារឿយៗ ដូច្នេះក្នុងដំណាក់នេះប្រេងដូងគឺល្អបំផុតសម្រាប់សក់រួញ អង្កាញ់វែង។ ប្រើម្រាមដៃរបស់អ្នកម៉ាស្សាថ្នមៗ ទៅលើចុងសក់របស់អ្នក បន្ទាប់មក ចាប់ផ្តើមពីចុង ហើយធ្វើការម៉ាស្សាថ្មមៗឆ្ពោះទៅរកឫសសក់ ស្បែកក្បាលធ្វើការច្របាច់ថ្នមៗ រួចសិតសក់ ទុកប្រេងឱ្យជ្រាបចូល រួចលាងសម្អាតតាមធម្មតា។
៣.ប្រេងដូង ជួយកម្ចាត់អង្គែ
ប្រសិនបើការប្រើប្រាស់សាប៊ូកក់សក់ ក្រែមបន្ទន់សក់ ធ្វើឱ្យស្បែកក្បាលរមាស់ ឡើងអង្គែ អ្នកអាចប្រើប្រេងដូង ដើម្បីព្យាបាលស្បែកក្បាលបាន គ្រាន់តែធ្វើតាមវិធីងាយៗទាំងនេះ។
មុនពេលចូលគេង សូមប្រើម្រាមដៃម៉ាស្សាថ្នមៗលើស្បែកក្បាលជាមួយប្រេងដូងបន្ទាប់មក រុំក្បាលដោយកន្សែង ហើយទុកប្រេងដូងនៅលើស្បែកក្បាលរបស់អ្នកពេញមួយយប់ដើម្បីទទួលបានលទ្ធផលល្អបំផុត។
៤.ប្រេងដូងជួយឱ្យសក់ដុះលឿន
ប្រើប្រេងដូងជាវិធីធម្មជាតិ ដើម្បីជួយឱ្យសក់របស់អ្នកដុះវែង ក្រាស់ និងលឿនជាងមុន។ វីតាមីន និងអាស៊ីតខ្លាញ់សំខាន់ៗដែលមាននៅក្នុងប្រេងដូងធម្មជាតិ ចិញ្ចឹមស្បែកក្បាល និងជួយកម្ចាត់ជាតិខ្លាញ់ដែលបង្កើតចេញពីឫសសក់។ ការព្យាបាលនេះ ដោយធ្វើតាមជំហានងាយៗ៖
សិតសក់ដើម្បីបំបាត់ភាពស្អិតឬជំពាក់។ ប្រើម្រាមដៃម៉ាស្សាថ្នមៗលើស្បែកក្បាល បន្ទាប់មករុំក្បាលរបស់អ្នកដោយកន្សែង ឬក្រណាត់ ហើយទុកប្រេងដូងនៅលើស្បែកក្បាលរបស់អ្នកពេញមួយយប់ដើម្បីទទួលបានលទ្ធផលល្អបំផុត។
៥.ប្រេងដូង ការពារសក់ពីការខូចដោយសារពន្លឺថ្ងៃ
ប្រេងដូង ជាផលិតឡេការពារកំដៅថ្ងៃធម្មជាតិដ៏ល្អឥតខ្ចោះ។ នៅពេលព្រឹក ជាពិសេសនៅថ្ងៃដែលអ្នកដឹងថាត្រូវចេញទៅក្រៅត្រូវថ្ងៃខ្លាំង ប្រើម្រាមដៃម៉ាស្សាថ្នមៗលើសក់របស់អ្នក រួចសិតសក់តាមធម្មតា។
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB