បច្ចេកវិទ្យា​៥យ៉ាង​ដ៏ទាក់ទាញ​បំផុត​ដែលបំពាក់​លើ​រថយន្តដំបូងគេ​របស់ Xiaomi

  • 2024-01-05 03:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ចុងឆ្នាំ​កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនចិន Xiaomi បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ដំបូង​បំផុត​របស់ខ្លួនហៅថា Xiaomi SU7 ដែល​ជាប្រភេទ​ Sedan។ ក្រុមហ៊ុន នឹង​ចាប់ផ្តើម​ផលិត​រថយន្ត​នេះ​ជាទ្រង់ទ្រាយធំ នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខ។

រថយន្ត​នេះ មកជាមួយ Spec គួរឱ្យចាប់អារម្មណ៍​ជាច្រើន ក្នុងនោះ​មាន​បច្ចេកវិទ្យា​ ៥យ៉ាង ដែល​ទាក់ទាញ​បំផុត។

១. បច្ចេកវិទ្យា E-Motor ដែល​មកជាមួយ​ HyperEngine V6/V6s និង HyperEngine V8s ដែល​អាច​បង្កើតបានកម្លាំងដល់ ៤២៥គីឡូវ៉ាត់ និង​កម្លាំងរមួល ៦៣៥ញូតុនម៉ែត្រ។

២. អាគុយ CTB Integrated Battery Technology ដែល​មាន​គុណភាព​ខ្ពស់​ជាងស្តង់ដារសាកលទៀតផង។ បើនិយាយពីទំហំអាគុយ គឺ ៧៣,៦គីឡូវ៉ាត់ម៉ោង ផ្តល់​ចម្ងាយបើកបរបាន ៦៦៨គីឡូម៉ែត្រ។

៣. Xiaomi Die-Casting ដែល​ជាបច្ចេកវិទ្យាថ្មី​ជួយ​មិនឱ្យភាពស្មុគ្រស្មាញ​ក្នុងការផលិតរថយន្តនេះ។

៤. បើកបរស្វ័យប្រវត្តិ: រួម​មាន​បច្ចេកវិទ្យា​៣ គឺ Adaptive BEV, Road-Mapping Foundational Model និង Super-Res Occupancy។ វា​នឹង​ជួយដល់ភាព​មើលច្បាស់​កាន់តែប្រសើរឡើង​របស់​រថយន្ត ទិសដៅ Navigation ក្នុង​ស្ថានភាពស្មុគ្រស្មាញ និង​ភាពត្រឹមត្រូវ​នៃ​ការកំណត់​ឧបសគ្គ។

៥. កាប៊ីនវៃឆ្លាត: ត្រូវបានឌីហ្សាញ​ជាបែប «human-centric» មកជាមួយ​អេក្រង់ 3K ទំហំ ១៦,១អ៊ីញនៅចំកណ្តាល កុងទ័រឌីជីថល ទំហំ ៧,១អ៊ីញដែល​អាច rotate និងអេក្រង់ HUD ទំហំ ៥៦អ៊ីញ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី