ជីវភាពលំបាកពេកបង្ខំឱ្យ សឿ សុធារ៉ា លើកដៃអង្វរម្ចាស់បុរីឱ្យសងប្រាក់ ២ម៉ឺនដុល្លារមកវិញ

  • 2024-01-10 04:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនប៉ុន្មានខែដែលអ្នកម្ដាយតារាសម្ដែងជើងចាស់ អ្នកនាង សឿ សុធារ៉ា បានទទួលមរណភាពស្រាប់តែដើមឆ្នាំ២០២៤នេះ លោកឪពុក ក៏លាចាកលោកនេះម្នាក់ទៀត ដែលធ្វើឱ្យជីវិតតារាស្រីនេះកាន់តែពិបាកទទួលយក។

ខណះដែលបញ្ហាកើតមានឡើងជុំទិសយ៉ាងដូច្នេះ សឿ សុធារ៉ា ដាច់ចិត្តលើកសំពះអង្វរតាមរយះ ហ្វេសប៊ុកផ្លូវការរបស់ លោក សាវ៉ាន់ ហ្វីលីប បានផ្សាយ ដោយអ្នកនាងបានរៀបរាប់ទាំងអួលដើមករសុំឱ្យម្ចាស់បុរីមួយកន្លែង ធ្វើការជួយសង់ប្រាប់ចំនួន ២ម៉ឺនដុល្លារឱ្យទៅនាងវិញ

តាមការបកស្រាយពីសាមីខ្លួនផ្ទាល់បានឱ្យដឹងថា ប្រាក់ចំនួន ២ម៉ឺនដុល្លារនេះ គឺអ្នកនាងទទួលបានពីអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីយកទៅទិញបុរីតម្លៃ២ម៉ឺនដុល្លារសម្រាប់ជ្រកកោន ដោយឃើញនាងនិងគ្រួសារលំបាកខ្លាំងពេក។ បន្ទាប់ពីទទួលបានប្រាប់ ២ម៉ឺនដុល្លារ សឿ សុធារ៉ា ក៏បានយកទៅទិញសំណង់បុរីមួយកន្លែងដែលបានប្រគល់ប្រាប់រួចរាល់។ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងបុរីនៅមិនទាន់ដំណើរការសាងសង់ឱ្យនាងនៅឡើយទេ។

ដោយហេតុចាំអស់រយះពេលជាយូ និងគ្មានកន្លែងជ្រកកោនសម្រាប់គ្រួសារ សឿ សុធារ៉ា បានលើកដៃអង្វរទៅកាន់ម្ចាស់បុរី សូមឱ្យយោគយល់សង់ប្រាក់ ២ម៉ឺន ទៅនាងវិញ ដើម្បីយកទៅសាងសង់ផ្ទះនៅខេត្តកំពង់ឆ្នាំងវិញ។ បញ្ជាក់ថាដីនៅខេត្តកំពង់ឆ្នាំងនេះក៏ជាដីសប្បុរសជនជួយដល់នាង។

យ៉ាងណាមិញជុំវិញការលើកឡើង និងអំពាវនាវរបស់អ្នកនាងស្រី សឿ សុធារ៉ា ខាងម្ចាស់បុរីលើកឡើងយ៉ាងដូច្នេះ គឺតម្រូវឱ្យអ្នកនាង សឿ សុធារ៉ា ចូលរួមសហការណ៍រៀបចំឯកសារច្បាស់លាស់ជូនក្រុមការងារបុរី មុនពេលខាងបុរីមានដំណោះស្រាយជូន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

កេសរ

អត្ថបទថ្មី