នេះ​មិន​ដឹង​យុទ្ធសាស្ត្រ​អ្វី​ទេ!​ ណារ៉ូ​ ថា​មិន​សូវ​សង្ឃឹម​ទេ​ ចំណែក​ គួន ម៉ុម​ សង្ឃឹម​លើក​ពាន​ ៧០% «តេជោលីគ»​

  • 2024-01-11 03:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទះ​ «តេជោលីគ»​ ឆ្នាំ​២០២៤​ គឺ​ឈាន​មក​ដល់​ថ្ងៃ​បើក​ឆាក​ប្រកួត​ស្អែក​នេះ​ហើយ​នៅ​វិមាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​កីឡាករ​មួយ​ចំនួន​បង្ហាញ​ចំណាប់​អារម្មណ៍ និង​ការ​យល់ឃើញ​ខុសៗ​គ្នា​ពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​គ្រង​ពាន​នៅ​ចុង​បញ្ចប់​ផ្ដាច់ព្រ័ត្រ។​

កីឡាករ សួន ចន់ណារ៉ូ

**ក្នុង​កិច្ច​សម្ភាស​របស់​ Admin​ ស្រួច​ ជា​មួយ​ សួន​ ចាន់ណារ៉ូ​ ដៃ​ប៉ះសេ​របស់​ក្រុម​វិសាខា​ បាន​សាកសួរ​អំពី​ចំណាប់​អារម្មណ៍​ និង​ភាគរយ​ក្នុង​ការ​គ្រង​ជើងឯក​ «តេជោលីគ»​ ឆ្នាំ​២០២៤​ នេះ​រូប​គេ​លើក​ឡើង​ថា​មិន​សូវ​ជា​សង្ឃឹម​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​តែ​ក្លឹប​ដទៃ​បាន​នាំ​យក​កីឡាករ​បរទេស​ល្អៗ​ច្រើន​មក​លេង។​ ជា​មួយ​គ្នា​នេះ​ដែរ​ក្លឹប​វិសាខា​របស់​ខ្លួន​ក៏​មាន​កីឡាករ​របួស​ទៀត​ផង។​**

កីឡាករ គួន ម៉ុម

យ៉ាងណា​ចំពោះ​ស្មាត់​ធំ​របស់​វិសាខា​គឺ​កីឡាករ​ គួន​ ម៉ុម​ វិញ​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ Admin ឆាយ ​ថាជើងឯក​ «តេជោលីគ»​ នេះ​ខ្លួន​ដាក់​ក្ដី​សង្ឃឹម​ឈ្នះ​រហូត​ដល់​ ៧០%​ ឯណោះ​ទោះ​បាន​ពី​ដឹង​សមាសភាព​កីឡាករ​ក្រុម​ទាំង​អស់​មក​​ចូលរួម​យ៉ាងណាក្ដី។​ ប្រសិន​បើ​មាន​កីឡាករ​ឆ្នើម​របស់​ខ្លួន​ វឿន​ វាសនា​ និង​លីប្រូ​ ខឹម សុវណ្ណដារ៉ា​ បាន​លេង​វិញ​នោះ​គឺ​សង្ឃឹម​ជាង​នេះ​ទៅ​ទៀត​ ព្រោះ​អ្នក​ទាំង​ពីរ​មួយ​ជា​ស្មាត់​លើ​គេ​ហើយ​ និង​មួយ​ទៀត​ជា​កីឡាករ​យល់​ចិត្ត​ក្រុម​បំផុត​ដែល​អាច​ជួយ​ក្រុម​រហូត​ដល់​ ៩០%​ នៃ​ការ​ប្រកួត។​

ថ្ងៃប្រកួត

ការ​ប្រកួត​ជា​ផ្លូវ​ការ​ «តេជោលីគ»​ គឺ​ចាប់​ផ្ដើម​នៅ​ស្អែក​នេះ​ហើយ​លើ​ទីលាន​ប្រកួត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ដំណើរ​ការ​រហូត​ចាប់​ពី​ថ្ងៃ​ទី១២​ មករា​ ដល់​ ១៨​ កុម្ភៈ​ ឆ្នាំ​២០២៤​ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ថា​តើ​ក្រុម​ណា​ឲ្យ​ប្រាកដ​ជា​ម្ចាស់​ លីគ​បាល់ទះ​ដំបូង​ ឆ្នាំ​២០២៤​ នៅ​កម្ពុជា៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី