ក្រសួងការងារ ទើបតែ​ចេញ​ថ្ងៃឈប់សម្រាកថ្មីសម្រាប់ឆ្នាំ​២០២៤ ដោយ​បន្ថែម​ថ្ងៃឈប់១ថ្ងៃទៀត

  • 2024-01-17 02:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចេញ​ប្រកាស​ស្តី​ការឈប់​បុណ្យ​ដែលមាន​ប្រាក់ឈ្នួល ប្រចាំ​ឆ្នាំ​២០២៤ ដោយបាន​បន្ថែម​ថ្ងៃឈប់ ១ថ្ងៃទៀត គឺនៅថ្ងៃទី២៩ ខែធ្នូ ដែលជាទិវាសន្តិភាព​នៅកម្ពុជា។

ជារួម​ ចំពោះ​បុណ្យដែលត្រូវបាន​ឈប់សម្រាកនេះ រួមមាន ទិវាចូលឆ្នាំសាកល, ទិវាជ័យជម្នះលើ​របបប្រល័យ​ពូជសាសន៍​, ​ទិវានារីអន្តរជាតិ, ពិធីបុណ្យចូលឆ្នាំខ្មែរ, ទិវាពលកម្មអន្តរជាតិ, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ, បុណ្យវិសាខបូជា, ព្រះរាជពិធីច្រត់ព្រះនង្គ័ល, ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេច ព្រះមហាក្សត្រី​, ទិវាប្រកាសរដ្ឋធម្មនុញ្ញ, ពិធីបុណ្យភ្ជុំបិណ្ឌ, ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាក្ខន្ធ ព្រះបរមរតនកោដ្ឋ, បុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក និង ទិវាសន្តិភាពនៅកម្ពុជា។ ដូច្នេះ ថ្ងៃឈប់សម្រាក​​សរុបមានដល់ ២៣ថ្ងៃ។

ក្រសួងការងារ បញ្ជាក់ថា ចំពោះ​សហគ្រាស​ គ្រឹះស្ថាន​ទាំងឡាយណា ដែលកម្មវត្ថុ​អាជីវកម្ម​មានចរិតលក្ខណៈ​សកល​ ត្រូវ​ប្រព្រឹត្ត​ទៅជាប្រចាំ និងមិនអាចបញ្ឈប់​សកម្មភាពបាន ហើយ​ការឈប់សម្រាក​​បុណ្យ​នៃកម្មករ​និយោជិត​ទាំងអស់​ព្រមគ្នា​ក្នុងពេល​តែមួយ​ នាំ​ឱ្យ​ខូចប្រយោជន៍ដល់​សាធារណជន ឬក៏ធ្វើឱ្យ​ខូចដំណើរការរបស់​សហគ្រាស​ គ្រឹះស្ថាន នោះម្ចាស់​ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែក​ឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ​ដោយផ្លាស់ប្តូរគ្នា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី