សហព័ន្ធ​កីឡា​ចំបាប់៖​ ឆ្នាំ​២០២៤​ នេះ​នឹង​ជំរុញ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​ពិសេស​តាម​បណ្ដា​ខេត្ត​

  • 2024-01-24 04:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​នៅ​ឆ្នាំ​២០២៤​ នេះ​សហព័ន្ធ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​កាន់​តែ​ខ្លាំង​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ដូច​ជា​ខេត្ត​កណ្ដាល​ វិហារសួគ៌​ និង​ខេត្ត​ពោធិ៍សាត់​ជា​ដើម។​

លោក​ ខេស៊ី​ បាណេត​

លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០២៤​ នេះ​នឹង​មាន​ការ​ប្រកួត​យ៉ាងហោច​ណាស់​២ដង​នៅ​ក្នុង​ខេត្ត​កណ្ដាល​ វិហារសួគ៌​ និង​ខេត្ត​ពោធិ៍សាត់​ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ និង​បុណ្យកឋិន​ជា​ដើម។​

គោលបំណង​នៃ​ការ​ជំរុញ​ឲ្យ​មាន​ជា​ការ​ប្រកួត​នៅ​តាម​បណ្ដា​ខេត្ត​ឲ្យ​បាន​ច្រើន​បែប​នេះ​គឺ​អាច​សង្ឃឹក​ទាក់ទាញ​យុវជន​បាន​ច្រើន​ជាង​ដើម្បី​ចូល​ហាត់​រៀន​លើ​ប្រភេទ​កីឡា​ចំបាប់​នេះ​។​ នេះ​ជា​ការ​ស្វែង​រក​នូវ​ធនធាន​មាន​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​ឱកាស​បាន​ប្រកួត​តំណាង​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ​ដូច​ជា​ស៊ីហ្គេម​ លើក​ទី៣៣​ នៅ​ថៃ​ និង​ប្រកួត​ជើងឯក​យុវជន​អាស៊ី​ ឆ្នាំ​២០២៩។​

ការប្រកួតកន្លងទៅ

បញ្ជាក់​ដែរ​ថា​ ការ​ថ្លែង​របស់​លោក​ ខេស៊ី​ បាណេត​ នេះ​គឺ​នៅ​ក្នុង​ឱកាស​នៃ​ពិធី​បិទ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២១​ ខែ​មករា​ ឆ្នាំ​២០២៤​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ លោក​ ខេស៊ី​ បាណេត​ ជា​អនុប្រធាន​សហព័ន្ធ​ និង​បុគ្គល​ដែល​ស្រឡាញ់​ លើកស្ទួយ​ខ្លាំង​លើ​វិស័យ​កីឡា​ចំបាប់​នៅ​កម្ពុជា៕​

ការប្រកួតកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី