សមុទ្រទឹកសាបនៅបាត់ដំបង បានក្លាយជាគោលដៅសម្រាប់ទេសចរលំហែកាយ
- 2024-02-06 07:25:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមុទ្រទឹកសាបនៅបាត់ដំបង បានក្លាយជាគោលដៅសម្រាប់ទេសចរលំហែកាយ
ចន្លោះមិនឃើញ
ទំនប់វារីអគ្គិសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង បាននឹងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនមណ្ឌល។ ក្រៅពីអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនសម្រាប់ប្រើប្រាស់ ទំនប់វារីអគ្គីសនីនេះមានសក្ដានុពលធំធេងដល់វិស័យកសិកម្មខេត្ដបាត់ដំបង។
ទំនប់វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីរូបសំណាកលោកតាដំបងគ្រូញ៉ូង។ ទំនប់នេះលាតសន្ធឹង ដោយបានតភ្ជាប់ពីភ្នំមួយ ទៅភ្នំមួយទៀត (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងស្តុបទឹកនឹងមានសមត្ថភាពអាចស្តុកទឹកបានចំនួនដល់ទៅ ២៨៦ លានម៉ែត្រគូប ដែលប្រមូលស្តុកទុកនឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្ត ចែកចាយតាម ប្រឡាយមេ និងប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែដ៍ធំល្វឹងល្វើយ នៃស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។
លើសពីនេះទៅទៀត បច្ចុប្បន្នទំនប់វារីអគ្គីសនីនេះ បានក្លាយជាទីតាំងសម្រាប់ទេសចរលំហែកាយ ដោយអាចជិះទូកលេង មើលថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាត បោះតង់ និងនេសាទបានផងដែរ៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង