តើជំងឺ Mpox (អុតស្វា) ចម្លងយ៉ាងម៉េចខ្លះ បានជាកម្ពុជា មានករណីឆ្លងដល់ ១០ករណីទៅហើយ?
- 2024-02-13 03:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើជំងឺ Mpox (អុតស្វា) ចម្លងយ៉ាងម៉េចខ្លះ បានជាកម្ពុជា មានករណីឆ្លងដល់ ១០ករណីទៅហើយ?
ចន្លោះមិនឃើញ
គិតមកត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាមានករណីឆ្លងជំងឺអឹមផក Mpox (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន១០ករណីហើយ ដែលករណីចុងក្រោយនេះ កើតលើបុរសម្នាក់ដែលមានទីលំនៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានសង្កេតឃើញថា និន្នាករនៃការចម្លងជំងឺអឹមផកនៅកម្ពុជា មានការកើនឡើងស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ជំងឺនេះ បានផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងសរុបចំនួនជាង ៩ម៉ឺន ៣ពាន់នាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។
របៀបចម្លងនៃជំងឺអឹមផក រួមមានដូចខាងក្រោម៖
-វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឫសម្ភា ស្រាបព្រាចាន កែវទឹក។
-វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្រ្តីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអឹមផក៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB