ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ បែរជាបែកធ្លាយថា រឿន ណាត និងគូស្នេហ៍ជា DJ ចែកផ្លូវគ្នា

  • 2024-02-15 07:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន សុខៗគេស្រាប់តែប្រទះឃើញការបង្ហោះមួយរបស់ ម្ចាស់គណនី Em Kompheak ដែលគេស្គាល់ថា ជាគូស្នេហ៍របស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដែលកន្លងមកអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្អែមដាក់គ្នាទៅវិញទៅមក។

អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង status ដែលបង្ហោះក្នុងថ្ងៃ Valentine’s នោះ មិនមែនជាពាក្យពេជច៍ផ្អែមល្ហែមគូស្នេហ៍និយាយដាក់គ្នាទេ ប៉ុន្តែជាការប្រកាសចែកផ្លូវគ្នារវាងគូរសង្សារ។ ទោះបីភាគីខាងប្រុសមិនមានបញ្ជាក់ឈ្មោះភាគីខាងស្រីក៏ពិតមែន ប៉ុន្តែគេអាចសន្និដ្ឋានបានថា ម្នាក់នោះគឺជា កញ្ញា រឿន ណាត ព្រោះលោកបានលើកឡើងថា «ស្នេហា ៣ ឆ្នាំរលាយបាត់ទៅ ដោយសុខចិត្តជ្រើសរើសយកអ្នកថ្មីដែលទើបស្គាល់គ្នាបាន ២ខែ»។

ម្ចាស់គណនី Em Kompheak បង្ហោះឡើងថា « 3 years together gone. You decide to take someone that you only know 2 months and I'm so proud of you ..After everything I did was nothing important at all. So all those times we stay together and live together you were talking to each other the same time.... Thanks you so much for everything and I really appreciate for all this years.. . I'm proud of myself for being a better person of myself and I will keep fighting for myself best»។

មុនថ្ងៃ Valentine’s មកដល់ គេបានឃើញ Miss Universe Cambodia 2018 បង្ហោះសារប្លែកៗសំដៅដល់រឿងស្នេហាថា «ស្អែកបុណ្យសង្សារហើយ មិនដឹងបានសង្សារពីណាធ្វើបុណ្យហ្នឹងគេ» តែពេលនោះគ្មានអ្នកចាប់អារម្មណ៍រឿងរ៉ាវស្នេហានាងឡើយ ព្រោះគិតថា គ្រាន់តែលេងពាក្យពេជច៍លេបខាយលេងសើចលើបណ្តាញសង្គមដូចដែលធ្លាប់ធ្វើលេងកន្លងមក។ ទើបតែឃើញការបង្ហោះរបស់គូស្នេហ៍នាង ទើបនាំគ្នាចាប់អារម្មណ៍រឿងនេះព្រោតព្រាតតែម្តងទៅ។

យ៉ាងណាមិញ ពេលនេះគេពុំទាន់ដឹងថារឿងរ៉ាវបែកបាក់ស្នេហានេះជាការពិតឬយ៉ាងណាទេ ខណៈដែល កញ្ញា រឿន ណាត នៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល សោភារូបស្រស់នេះ បានលុបរូបថតរបស់គូស្នេហ៍ដែលធ្លាប់ផ្អែមល្ហែមនោះចេញពីលើបណ្តាញសង្គមអស់ហើយ ទាំងហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម ជាដើម។

គួររំឮកផងដែរថា កាលពីប៉ុន្មានឆ្នាំមុន កញ្ញា រឿន ណាត ធ្លាប់បរាជ័យស្នេហាម្តងហើយជាមួយគូស្នេហ៍ជាសិល្បករដូចគ្នា។ រហូតបានជួបកំលោះសង្ហាជា DJ ជីវិតស្នេហ៍របស់នាងក៏ស្រស់បំព្រងមកវិញ តែឥឡូវបែបត្រូវជួបប្រទះរឿងបែបនេះទៅវិញ។ ចំណងស្នេហា ៣ ឆ្នាំ រវាងបវរកញ្ញារូបស្រស់ និង DJ កំលោះរូបសង្ហា នឹងបញ្ចប់ទៅមែនឬយ៉ាងណា មានតែរង់ចាំការបកស្រាយរបស់សាម៉ីខ្លួនទាំងពីរ!

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី