ប្រវត្តិស្នេហ៍ លោកឧកញ៉ា យឹម តាស្រង់ ជាមួយ ម៉ាក់អុីអុី ផ្តើមពីទំនាក់ទំនងការងារនៅកូរ៉េ

  • 2024-02-19 04:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឧកញ៉ា យឹម តាស្រង់ ត្រូវបានមហាជនស្គាល់លោកតាមរយៈស្នាដៃនៃការនិពន្ធបទចម្រៀងល្បីៗជាច្រើនបទ និងនាពេលថ្មីៗនេះ លោកបានបោះជំហានចូលទៅក្នុងវិស័យជំនួញ ដោយបាននាំចូលផលិតផលអាហារបំប៉នសុខភាពពីប្រទេសកូរ៉េខាងត្បូងដោយផ្ទាល់។ គេសង្កេតឃើញថា លោកឧកញ៉ា យឹម តាស្រង់ មានអ្នកស្អំបេះដូងដ៏កក់ក្តៅ ក្រោយបានសាងស្នេហ៍ជាមួយ ម៉ាក់ អ៊ីអ៊ី ដែលជាអ្នកជំនួញដ៏ពូកែម្នាក់។ ប៉ុន្តែមានប្រិយមិត្តជាច្រើនមិនទាន់បានជ្រាបនូវឡើយពីប្រវត្តិស្នេហារបស់អ្នកទាំង ២។

លោក ឧកញ៉ា យឹម តាស្រង់ បានថ្លែងឱ្យដឹងថា ប្រវត្តិស្នេហារបស់លោក គឺចាប់ផ្អើ់មដំបូងដោយសារទំនាក់ទំនងការងារ។ កាលពីដំបូង អ្នកទាំង ២ មិនទាន់ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយគ្នាភ្លាមៗទេ ប៉ុន្តែដោយសារតែមានទំនាក់ទំនងគ្នាក្នុងការងារ ដែលកាលណោះលោក ឧកញ៉ា បានធ្វើការជាមួយ ម៉ាក់អ៊ីអ៊ី ក្នុងការនាំយកផលិតផលអាហារបំប៉នសុខភាពពីប្រទេសកូរ៉េ នាំចូលមកលក់ នៅក្នុងប្រទេសកម្ពុជា។ ដោយសារទំនាក់ទំនងការងារយូរៗទៅ អ្នកទាំង ២ ក៏ចាប់ចិត្តលើគ្នាហើយបានសាងស្នេហ៍ចាប់ពីពេលនោះមក។ គួរឱ្យដឹងថា ពីដំបូង ម៉ាក់ អ៊ីអ៊ី ជាអ្នកធ្វើការនៅក្នុងរោងចក្រមួយនៅក្នុងប្រទេសកូរ៉េ និងជាអ្នកលក់ផលិតផលតាមអនឡាញផងដែរ។

លោកឧកញ៉ា យឹម តាស្រង់ ថ្លែងបែបនេះ នៅក្នុងកម្មវិធីជួបជុំតំណាងចែកចាយផលិតផលអាហារបំប៉នសុខភាព EEw9 នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រោយសាងទំនាក់ទំនងស្នេហា លោកឧកញ៉ា យឹម តាស្រង់ និង ម៉ាក់ អ៊ីអ៊ី បានចាប់ដៃគ្នារកស៊ី បង្កើតបានក្រុមហ៊ុនមួយឈ្មោះថា អ៊ីអ៊ីដាប់ប៊រយូ ណាញ ដែលជាក្រុមហ៊ុននាំចូលផលិតផលអាហារបំប៉នសុខភាព ពីប្រទេសកូរ៉េខាងត្បូង។ មកទល់ពេលបច្ចុប្បន្នជំនួញនេះ គេសង្កេតឃើញថា កំពុងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយទទួលបានអតិថិជនកាន់តែច្រើនឡើងពីមួយថ្ងៃទៅ ថ្ងៃគាំទ្រនូវផលិតអាហារបំប៉នសុខភាព នេះ។ លោក ឧកញ៉ា យឹម តាស្រង់ បានឱ្យដឹងបន្តថា បន្ទាប់ពីក្លាយជាពោះម៉ាយមក លោក មិនដែលនឹងគិតថាយកប្រពន្ធ ទៀតទេ ដោយលោកនៅមើលថែកូនៗ និង រៀបចំអនាគតចំពោះពួកគេ។ ប៉ុន្តែអាចថា ដោយសារនិស្ស័យមកដល់ លោកឧកញ៉ា ក៏បានបាក់ចិត្តស្រឡាញ់ ម៉ាក់ អ៊ីអ៊ី ហើយបានចាប់ដៃគ្នាជាគូ មកដល់ពេលបច្ចុប្បន្ននេះ៕

លោក ឧកញ៉ា យឹម តាស្រង់ បានឱ្យដឹងបន្តថា បន្ទាប់ពីក្លាយជាពោះម៉ាយមក លោក មិនដែលនឹងគិតថាយកប្រពន្ធ ទៀតទេ ដោយលោកនៅមើលថែកូនៗ និង រៀបចំអនាគតចំពោះពួកគេ។ ប៉ុន្តែអាចថា ដោយសារនិស្ស័យមកដល់ លោកឧកញ៉ា ក៏បានបាក់ចិត្តស្រឡាញ់ ម៉ាក់ អ៊ីអ៊ី ហើយបានចាប់ដៃគ្នាជាគូ មកដល់ពេលបច្ចុប្បន្ននេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម