ពីមុនត្រឹមបេក្ខជនប្រឡង! តែឥឡូវចូលដល់​មន្រ្តីរាជការ ប៉ូលិស ទាហាន​ គឺថាបើ​ពាក់ព័ន្ធគ្រឿងញៀនហើយ ត្រូវដេញ​ចេញពី​ក្របខណ្ឌតែម្តង

  • 2024-02-21 02:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​ដាក់​ចេញវិធានការ​ម៉ឺងម៉ាត់​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ខុសច្បាប់ នៅតាម​ក្រសួង​ ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ រួមមានដូចខាងក្រោម៖

១. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យ​ជាប្រចាំចំពោះមន្រ្តី​រាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យា​ដែលស្ថិតក្រោម​ឱវាទរបស់ខ្លួន លើការប្រើប្រាស់​គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធ​នឹងគ្រឿងញៀនខុសច្បាប់។

២. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញ​ចេញពីក្របខណ្ឌ​ដោយគ្មានការលើកលែង ចំពោះ​មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញ​ថា មានការប្រើប្រាស់​គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធ​នឹងគ្រឿងញៀនខុសច្បាប់។

៣. ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំង​ដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ​ដោយអនុលាម​តាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី