ដឹងតែសប្បាយទៀតហើយ! ខែក្រោយ ខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ រយៈពេល២ថ្ងៃ
- 2024-02-22 07:18:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែសប្បាយទៀតហើយ! ខែក្រោយ ខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ រយៈពេល២ថ្ងៃ
ចន្លោះមិនឃើញ
ពិធីបុណ្យទន្លេលើកទី៨ នឹងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ និងដើម្បីអបអរពិធីបុណ្យទន្លេនេះ។
ក្រសួងបានណែនាំឱ្យមានកិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព រៀបចំចំណតឱ្យបានគ្រប់គ្រាន់ រៀបចំតុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិ ក៏ដូចជាការតាំងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ។ ទន្ទឹមនឹងនេះ ត្រូវដាក់បង្ហាញផលិតផលឬសេវាកម្មរបស់ខ្លួន ដោយត្រូវដាក់បញ្ជាក់តម្លៃ ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ បណ្តុះបណ្តាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់។
ចំណុចមួយទៀតនៃការណែនាំរបស់ក្រសួងទេសចរណ៍ គឺត្រូវពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អជូនភ្ញៀវទេសចរគាំទ្រដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» រួមជាមួយ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB