រឿង «ផ្នូរបិសាច» មាន Kim Go Eun និង Lee Do Hyun សម្ដែង កំពុងបុកផ្ទុះពេញរោងកុន

  • 2024-02-26 08:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តខា្នតធំថ្មីដែលមានចំណងជើងថា "Exhuma" បានសម្ពោធបញ្ចាំងកាលពីចុងសប្តាហ៍កន្លងទៅ ជាមួយនឹងអត្រាអ្នកគាំទ្រយ៉ាងច្រើនមិនគួរឱ្យជឿនៅ Box Office កូរ៉េ

“Exhuma” គឺជាខ្សែភាពយន្តអាថ៍កំបាំងដែលនិយាយអំពីអ្នកដេញខ្មោច ២នាក់ (សម្តែងដោយ Kim Go Eun និង Lee Do Hyun) អ្នកព្យាបាលរោគ (Yoo Hae Jin) និងគ្រូហុងស៊ុយ (Choi Min Sik) ដែលផ្លាស់ប្តូរទីតាំងផ្នូរអាថ៌កំបាំងជាថ្នូរនឹងតម្លៃលុយដ៏ច្រើនមហាសាល។

កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ក្រុមប្រឹក្សាភាពយន្តកូរ៉េ បានប្រកាសថារឿង "Exhuma" មានអ្នកចូលមើលភាពយន្តលើសពី ២ លាននាក់ឯណោះនៅថ្ងៃទី ២៥ ខែកុម្ភៈ ដែលមានន័យថា វាចំណាយពេលមិនដល់ ១សប្ដាហ៍ ផង ដើម្បីឈានដល់ជោគជ័យធំមួយនេះ។ គិតត្រឹមម៉ោង ៥ ព្រឹក នៅថ្ងៃទី ២៦ ខែកុម្ភៈ ខ្សែភាពយន្តដ៏ល្បីមួយនេះបានប្រមូលអ្នកទស្សនាភាពយន្តសរុបចំនួន ២ ២៩៩ ៧០៦នាក់រួចហើយ បន្ទាប់ពីបានឈរនៅលើកំពូលតារាង Box Office អស់រយៈពេល ៤ ថ្ងៃជាប់គ្នា។

“Exhuma” មិនត្រឹមតែវាយលុកចូល Box Office របស់កូរ៉េ ជាមួយលទ្ធផលជោគជ័យជោកជាំ្រចាំនៅដើមឆ្នាំ ២០២៤ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានទាញយកនូវភាពអស្ចារ្យនៃការថតខ្សែភាពយន្តដែលមានអ្នកទស្សនាជិត ២ លាននាក់ ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយចេញចាក់បញ្ចាំងជា​ផ្លូវការនៅថ្ងៃទី ២៣ ដល់ ២៥ ខែកុម្ភៈ៕

ប្រភព៖ Soompi   អត្ថបទ៖ ធារី

អត្ថបទថ្មី