បុណ្យទន្លេ នៅសៀមរាបឆ្នាំនេះ មានអុចកាំជ្រួច និង​សកម្មភាព​សប្បាយៗ​នៅបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street

  • 2024-02-28 09:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យទន្លេលើកទី៨ នឹងប្រព្រឹត្តធ្វើឡើង​នៅថ្ងៃទី១៦ ដល់ ១៧ ខែមីនា ឆ្នាំ​២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។

នៅក្នុងព្រឹត្តិការណ៍​នេះ នឹងមាន​សកម្មភាព​សំខាន់ៗសម្រាប់​ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖

១. ការសម្តែងសិល្បៈ ការប្រគុំតន្រ្តី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំង​មានការអុចកាំជ្រួចអបអរសាទរ​ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ​២០២៤ ព្រមទាំងយុទ្ធនាការ​ឆ្នាំ​ទស្សនាសៀមរាប ២០២៤។

២. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង​សកម្មភាព​កម្សាន្ត​នានា នៅតាមបណ្តោយដងស្ទឹង​សៀមរាប និងតំបន់ Pub Street ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី