Luisថា​ មុន​និង​ក្រោយ​ PSG គង់​តែ​គ្មាន​ Mbappe

  • 2024-03-04 12:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Luis Enrique គ្រូបង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ក្រោយ​មាន​ការ​រិះគន់​រឿង​ដក​ ខ្សែប្រយុទ្ធ​ Kylian Mbappe ក្នុង​តង់​ទី​២ ក្នុង​ការ​ប្រកួត​តទល់នឹង​ Monaco កាល​ពី​ពេលថ្មីៗ​នេះ​ថា​ មុន​និង​ក្រោយ​ក្លឹប​លោក​គង់​តែ​ដោយ​គ្មាន​ ខ្សែប្រយុទ្ធ​រូប​នេះ​អញ្ចឹង​ការ​សម្រេច​បែប​ណា​ទីលាន​ប្រកួត​គឺ​ស្រេច​លើ​លោក​។

លោក​ Luis បាន​និយាយ​ថា​៖" មុន​និង​ក្រោយ​ យើង​គង់​តែ​លេង​ដោយ​គ្មាន​ Mbappe អញ្ចឹង​ហើយ​ខ្ញុំ​សម្រេច​ស្វែង​រក​វិធី​ណា​ដែល​ល្អ​បំផុត​ដល់​ក្រុម​យើង​នេះ​ឲ្យ​លេង​ឲ្យ​កាន់​តែ​ល្អ​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​មិន​ចង់​បង្កើត​ការ​ដេញ​ដោល​រញ៉េរញ៉ៃ​ច្រើន​នោះ​ទេ​ ការ​សម្រេចចិត្ត​បែប​ណា​ក្នុង​ការ​ដុះដូរ​លើ​ទីលាន​គឺ​លើ​ខ្ញុំ​ជា​អ្នក​សម្រេច​ "។

បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Mbappe នឹង​ចាកចេញ​ពី​ PSG នៅ​រដូវកាល​ក្រោយ​នេះ​ហើយ​៕

ប្រភព៖ ESPN   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម