សៀមរាប រៀបចំហើយស្រេច ត្រៀមស្វាគមន៍ភ្ញៀវមកបុណ្យទន្លេនៅចុងសប្តាហ៍នេះ (មានវីដេអូ)
- 2024-03-14 02:25:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀមរាប រៀបចំហើយស្រេច ត្រៀមស្វាគមន៍ភ្ញៀវមកបុណ្យទន្លេនៅចុងសប្តាហ៍នេះ (មានវីដេអូ)
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តបានរៀបចំតុបតែង កែលម្អសោភ័ណភាពក្រុង ដេីម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាក្នុងពិធីបុណ្យទន្លេលេីកទី៨ ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិធីបុណ្យទន្លេលេីកទី៨ ឆ្នាំ២០២៤ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដែលនឹងប្រារព្ធនៅតាមបណ្តោយស្ទឹងសៀមរាប។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលេីកទី៨ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំពិធីបុណ្យទន្លេ និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីកំសាន្តនានាជាច្រេីននៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់។ ដោយឡែក ក្នុងពិធីបុណ្យទន្លេនេះក៏មានការអុជកាំជ្រួចអបអរសាទរពិធីផងដែរ។
ក្រសួងទេសចរណ៍បានរំពឹងថា នឹងមានភ្ញៀវទេសចរប្រមាណ ១លាននាក់ ចូលរួមក្នុងពិធីបុណ្យទន្លេនៅខេត្តសៀមរាបនេះ។
បុណ្យទន្លេ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ជាពិសេសវាបានទាក់ទាញ អ្នកទេសចរ បានស្គាល់ពីជីវភាពនៅតាមតំបន់នៃដងទន្លេ និងបឹងទន្លេសាប ព្រមទាំងផ្ដល់ចំណូលដោយផ្ទាល់ និងប្រយោលដល់អ្នកនៅក្នុងមូលដ្ឋាន។
សូមទស្សនាវីដេអូខាងក្រោមនេះ៖