សង្ក្រាន្តកំពង់ធំ នឹងធ្វើឡើង៤ថ្ងៃ ចំថ្ងៃចូលឆ្នាំ! តោះមកដឹងទីតាំងប្រារព្ធកម្មវិធី ត្រៀមចូលរួមកម្សាន្តសប្បាយ

  • 2024-03-14 06:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តកំពង់ធំ បាន​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​ «សង្ក្រាន្ត​កំពង់ធំ» រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ពោលគឺ​ត្រូវនឹងថ្ងៃចូលឆ្នាំ​ខ្មែរតែម្តង។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើង​នៅសួនស្ទឹងសែន ខេត្តកំពង់ធំ។

ជាមួយគ្នានេះ ដើម្បីឱ្យកម្មវិធី «សង្ក្រាន្តកំពង់ធំ» នេះ ប្រព្រឹត្តិទៅដោយភាពជោគជ័យ​ និងអធឹកអធម រដ្ឋបាលខេត្ត បាន​អំពាវនាវឱ្យមានការជួយឧបត្ថម្ភ​គាំទ្រទាំងសម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត៕

អត្ថបទ៖ សំភី