ទិដ្ឋភាព​បវរកញ្ញា​ពិភព​លោក​ជាង ៥០ ប្រទេស​នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ

  • 2024-03-19 13:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បវរកញ្ញា​ពិភព​លោក​ជាង ៥០ ប្រទេស បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះសីហនុ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន បាន​លើក​ឡើង​ថា ពួក​គេ​មក​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​បវរកញ្ញា​ធំ​មួយ​ឈ្មោះ​ថា Miss Universal Women ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​កម្ពុជា នា​ថ្ងៃ​ទី ២៤ ខែ​មីនា​ខាង​មុខ។

យោង​តាម​ការ​បង្ហោះ​ Facebook ផ្លូវ​ការ​ដោយ​ឯកឧត្ដម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បវរកញ្ញា​ស្រស់​សោភា​ជា​ច្រើន​រូប​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​កម្សាន្ត​នៅ​លើ​ខេត្ត​ឆ្នេរ​សមុទ្រ​នៅ​ទិស​និរតី​នៃ​កម្ពុជា ដោយ​បាន​ទស្សនា​ទីតាំង​ទេសចរណ៍​សំខាន់ៗ​របស់​ខេត្ត ដូច​ជា រូប​សំណាក​ព្រះថោង​នាង​នាគ និង​ឆ្នេរ​កោះ​រ៉ុង​ជា​ដើម។

ក្រៅ​ពី​ខេត្ត​ព្រះសីហនុ ក្រុម​បវរកញ្ញា​ខាង​លើ ក៏​បាន​ទៅ​ទស្សនា​ខេត្ត​សៀម​រាប​ផង​ដែរ ក្នុង​អំឡុង​វត្តមាន​ពួក​គេ​នៅ​កម្ពុជា៕

អត្ថបទ៖ សេរី មង្គល