NOCC​ បិទ​វគ្គ​សាមគ្គី​អូឡាំពិក​ស្តី​ពី​គ្រូ​បង្វឹក​កីឡាអត្តពលកម្ម​ CECS កម្រិត១​ ក្រោយ​សិក្សា​អស់​រយៈ​ ១០​ថ្ងៃ​

  • 2024-03-20 08:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ធ្វើ​ពិធី​បិទ​វគ្គ​សាមគ្គី​អូឡាំពិក​ស្តី​ពី​គ្រូ​បង្វឹក​កីឡាអត្តពលកម្ម​ CECS កម្រិត១​ ដែល​ជា​ថវិកា​គម្រោង​សាមគ្គី​អូឡាំពិក​​បណ្ដុះបណ្ដាល​ដល់​គ្រូ​បង្វឹក​កាល​ពី​ព្រឹក​ថ្ងៃ​ទី២០​ ខែ​មីនា​ ឆ្នាំ​២០២៤។​

រូបភាព NOCC

លោក Jayalal Rathnasooriya ​ដែល​ជា​គ្រូ​ឧបទេស​ក្នុង​វគ្គ​ខាង​លើ​នេះ​លោក​សូម​ថ្លែង​អំណរ​គុណ​ដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា(NOCC) និង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត​ ដែល​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ និង​ផ្ដល់​សម្ភារៈ​បរិក្ខារ​ចាំ​បាច់​នានា។ សូម​អរគុណ​ចំពោះ IOC ​និង​អត្តពលិក​ពិភពលោក។​ គ្រូ​បង្វឹក​ចំនួន​ ២៤នាក់​បាន​ចូលរួម​ពី​ផ្នែក​ផ្សេង​ៗ​នៃ​ទូទាំង​ប្រទេស​ ហើយពួកគេបានបញ្ចប់សកម្មភាពអនុវត្តជាក់ស្តែង និង​មេរៀន​ទ្រឹស្ដី​ដោយ​ជោគជ័យ។​ជា​មួយ​គ្នា​នេះ​ដែរ​អ្នក​ចូលរួម​ទាំង​អស់​បាន​ប្រឡង​ជាប់​ការ​ប្រលង​អនុវត្ត​ជាក់ស្ដែង។​

រូបភាព NOCC

គ្រូ​ជនជាតិ​ស្រីលង្កា​បន្ថែម​ទៀត​ថា​ បន្ទាប់ពីនេះ ពួកគេ​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ដែល​អាច​បណ្ដុះបណ្ដាល​អត្តពលិក​ក្រោម​អាយុ ១៦ ឆ្នាំ។​ សិក្ខាកាម​បាន​ទំនាក់ទំនង​ពី​ការ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​របស់​អត្តពលិក​ពិភពលោក​រួច​ហើយ និងជា​ឱកាសសម្រាប់​ទទួលបាន​ការ​អប់រំ​បន្ថែម។​

រូបភាព NOCC

បញ្ជាក់​ដែរ​ថា​ ​វគ្គ​សាមគ្គី​អូឡាំពិក​ស្តី​ពី​គ្រូ​បង្វឹក​កីឡាអត្តពលកម្ម​ CECS កម្រិត១​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១១​ ដល់​ទី២០​ ខែ​មីនា​ ឆ្នាំ​២០២៤។​ សិក្ខាកាម​ចូលរួម​សរុប​ ២៤​រូប​ មក​ពី ១២ ​រាជធានី-ខេត្ត​ និង ២​សមាគម​ក្រសួង។​ ក្នុង​ពិធី​បិទ​វគ្គ​ព្រឹកមិញ​នេះ​គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ដោយ​ឯកឧត្ដម​ ថោង​ ខុន៕​

រូបភាព NOCC

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម