ជប៉ុន ព្រមាន​ពីជំងឺឆ្លងមួយ​ប្រភេទ ដែលកំពុង​ធ្វើឱ្យ​មនុស្សស្លាប់កាន់តែច្រើន

  • 2024-03-27 07:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរសុខាភិបាល​ជប៉ុន ​បាន​ព្រមាន​ពី​ការកើនឡើង​ចំនួនអ្នកស្លាប់​ដោយសារជំងឺឆ្លងម្យ៉ាងហៅកាត់ថា STSS បណ្តាល​ឱ្យរលាកបំពង់ក និងរលាកស្បែក ខណៈ​មនុស្សស្លាប់​កំពុង​កើនឡើង​ច្រើនជាងឆ្នាំមុន​ប្រហែល ៣ដង ក្នុងទីក្រុងតូក្យូ។

ចំនួន​អ្នកឆ្លងជំងឺ​ដែល​បណ្តាលមកពីមេរោគ Streptococcus នេះ ត្រូវបានកត់ត្រាចំនួន ៤៧៤ករណី គិតត្រឹមថ្ងៃទី១០ ខែមីនា ក្នុងនោះអ្នកស្លាប់បានកើនដល់ ៣០%។ នៅពេលមនុស្សឆ្លងមេរោគនេះ វានឹងរាលដាលពេញខ្លួន ធ្វើឱ្យសរីរាង្គចុះខ្សោយ។

បើគិតពីថ្ងៃទី១១ ដល់ ១៧ ខែមីនា អាជ្ញាធរក្រុងតូក្យូ បានកត់ត្រាករណីឆ្លងជំងឺនេះចំនួន៦នាក់ ក្នុងនោះ មាន១នាក់បានស្លាប់។

គួរកត់សម្គាល់ថា ដោយ​សារបញ្ហាជំងឺឆ្លងនេះ បានបង្ខំឱ្យកូរ៉េខាងជើង លុបចោលការប្រកួត​ក្នុងប្រទេសជប៉ុន នៅវគ្គជម្រុះ World Cup កាលពីសប្តាហ៍មុន។

ដំបូងឡើយជំងឺឆ្លង STSS នេះ ត្រូវបានគេគិតថា ជាទូទៅនឹងកើតឡើង​ចំពោះ​អ្នកមាន​អាយុច្រើនជាង ៦៥ឆ្នាំ។ ប៉ុន្តែចាប់ពីខែកក្កដា ឆ្នាំ​២០២៣មក ជំងឺឆ្លងនេះបានកើនឡើង​ចំពោះមនុស្ស​ដែលមានអាយុក្រោម ៥០ឆ្នាំ ហើយក៏មានអ្នកស្លាប់ច្រើនផងដែរ៕

ប្រភព៖ Newsweek   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី