កម្ពុជាត្រៀមសម្តែង​របាំត្រុដិ ឆៃយុាំ និងរៀបចំ​វត្តគំរូ​ សម្រាប់ភ្ញៀវបរទេសស្វែងយល់ពី​ទំនៀមទម្លាប់ចូលឆ្នាំខ្មែរ

  • 2024-03-28 03:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាស​ចូលឆ្នាំខ្មែរខាងមុខនេះ ក្រសួងទេសចរណ៍​បាន​ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត សហការ​ជាមួយស្ថាប័នពាក់ព័ន្ធ បំផុតស​ចលនា​ឱ្យមានការ​ប្រឡងចម្រៀងបុរាណ សម័យ កំណាព្យ អាយ៉ៃ ចាប៉ី និងការលេងល្បែង​ប្រជាប្រិយផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវជួយសម្រួល​ឱ្យមានការសម្តែងរបាំត្រុដិនៅតាមគោលដៅសំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងមូលដ្ឋានអាជីវកម្មនានា។ នេះបើតាម​សារាចរណែនាំ​មួយរបស់​ក្រសួងទេសចរណ៍។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំ​ឱ្យរៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិអាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់​នៃការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ព្រមទាំង​រៀបចំ​ឱ្យមានការសម្តែងឆៃយុាំដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងអ្នកដំណើរនៅតាមអាកាសយានដ្ឋានផងដែរ៕

អត្ថបទ៖ សំភី