ធ្វើការបានប្រាក់ខែ ១ ៥០០ ០០០រៀល មិនជាប់ពន្ធទេ តែបើលើស ១រៀល ជាប់ពន្ធ ៥%

  • 2024-03-28 07:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​អនុក្រឹត្យស្តីពី កម្រិតប្រាក់បៀវត្សជាប់​ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូល​ជាប់ពន្ធប្រចាំឆ្នាំ ចុះកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៤ ឱ្យដឹងថា កម្រិត​ប្រាក់បៀវត្សជាប់ពន្ធ​ប្រចាំខែ និងអត្រាពន្ធ​សម្រាប់​និយោជិតនិវាសនជន ត្រូវបាន​កំណត់ដូចខាងក្រោម៖

១. ប្រាក់បៀវត្ស ពី ០ ដល់ ១ ៥០០ ០០០រៀល អត្រាពន្ធ ០%។

២. ប្រាក់បៀវត្ស ពី ១ ៥០០ ០០១រៀល ដល់ ២ ០០០ ០០០រៀល អត្រាពន្ធ ៥%។

៣. ប្រាក់បៀវត្ស ពី ២ ០០០ ០០១រៀល ដល់ ៨ ៥០០ ០០០រៀល អត្រាពន្ធ ១០%។

៤. ប្រាក់បៀវត្ស ពី ៨ ៥០០ ០០១រៀល ដល់ ១២ ៥០០ ០០០រៀល អត្រាពន្ធ ១៥%។

៥. ប្រាក់បៀវត្ស លើសពី ១២ ៥០០ ០០០រៀល អត្រាពន្ធ ២០%។

យ៉ាងណាមិញ ផ្អែក​លើការបង្ហាញភស្តុតាង​នៃស្ថានភាពគ្រួសារ និយោជិតនិវាសនជន ត្រូវបានទទួល​នូវការកាត់បន្ថយមូលដ្ឋានកំណត់ពន្ធដូចខាងក្រោម៖

ក-កូនស្ថិតក្នុងបន្ទុកចំនួន ១៥០ ០០០រៀល ក្នុងកូនម្នាក់ៗ​ក្នុងមួយខែ។

ខ-សហព័ទ្ធដែលធ្វើតែជាមេផ្ទះចំនួន ១៥០ ០០០រៀល សម្រាប់តែម្នាក់​ក្នុងមួយខែ។

ក្នុងករណីសហព័ទ្ធក្នុងគ្រួសារបម្រើការងារទាំងពីរនាក់ ការកាត់បន្ថយដូចមានចែងក្នុងវាក្យខណ្ឌ ក នៃកថាខណ្ឌនេះ ត្រូវបានផ្តល់​ឱ្យតែសហព័ទ្ធម្នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម