កីឡាករ-កីឡាការនីចំបាប់តំណាងកម្ពុជា ២រូប ចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី

  • 2024-04-11 07:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ-កីឡាការនីចំបាប់តំណាងកម្ពុជា ២រូប គឺ កីឡាករ ហេង វុទ្ធី និង កីឡាការិនី ឌិត សំណាង ដឹកនាំដោយអ្នកគ្រូ ចូវ សុធារ៉ា កំពុងតែស្ថិននៅជំរុំហ្វឹកហាត់ជាមួយកីឡាករ-ការនីអន្តរជាតិ និងត្រៀុំមខ្លួនចូលរួមការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី (ក្រុមជម្រើសជាតិឈុតធំ) និងវគ្គជម្រុះអាស៊ី OG ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី 11-24 ខែមេសា ឆ្នាំ 2024 ។

ក្នុងការព្រឹត្តិការណ៍ប្រកួតទាំងពីរនេះ ដោយ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី (ចាប់ពីថ្ងៃទី11-16 ខែមេសា) និង វគ្គជម្រុះអាស៊ី OG (ចាប់ពីថ្ងៃទី19-21 ខែមេសា) កីឡាករ ហេង វុទ្ធី នឹងចូលរួមប្រកួតនូវវិញ្ញាសារបុរស Freestyle ប្រភេទទម្ងន់ ៨៦kg រីឯកីឡាការនី ឌិត សំណាង នឹងចូលរួមប្រកួតនូវវិញ្ញាសារចំបាប់នារី ប្រភេទទំងន់ ៥០kg

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានគណៈកម្មាធិការកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ ការ បញ្ជូនកីឡាករ កីឡាការនីទៅកាន់ ទីក្រុង Bishkek លើក នេះ គឺ ជា ការ សរបញ្ជាក់ឲ្យឃើញ ពី ការប្រឹងប្រែងរបស់សហព័ន្ធចំបាប់ ក្នុង អភិវឌ្ឍ កីឡា ចំបាប់ នៅ កម្ពុជា។ តាមរយៈការផ្តល់ឱកាស ដើម្បីហ្វឹកហាត់ និងប្រកួតប្រជែងកម្រិតអន្តរជាតិនេះ យើងកំពុងជួយឱ្យក្រុមជម្រើសជាតិយើងពង្រឹងជំនាញរបស់ពួកគេ និងឈានទៅរកគុណភាពមួយដែលឈានទៅមុនប្រទេសជិតខាង។

លោកក៏បានបន្ថែមទៀតថា៖ ការ ចូល រួម ព្រឹត្តិការណ៍ អន្តរជាតិ បែប នេះ គឺ មាន សារៈ សំខាន់ សម្រាប់ ការ រីក ចម្រើន នៃ កីឡា ចំបាប់ នៅ កម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡការនីយើងបានសិក្សាពីប្រទេសផ្សេងទៀត អភិវឌ្ឍស្មារតីប្រកួតប្រជែងរបស់ពួកគេ និងលើកទឹកចិត្តដល់អ្នកចំបាប់ជំនាន់ក្រោយខិតខំដូចកីឡាករ កីឡការនីទាំង ២រូបនេះ ដើម្បីអាចទៅចូលរួមការប្រកួតថ្នាក់អន្តរជាតិដូចពួកគេដែរ។ ខ្ញុំមានទំនុកចិត្តថាការធ្វើដំណើរនេះនឹងក្លាយជាបទពិសោធន៍សិក្សាដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនដើម្បីកីឡាស៊ីហ្គេម ឆ្នាំក្រោយនៅប្រទេសថៃ

អត្ថបទថ្មី