Xavi ពេញចិត្តនឹងលទ្ធផលយកឈ្នះ PSG ក្នុងប្រកួត UCL ជើងទី១
- 2024-04-11 12:24:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi ពេញចិត្តនឹងលទ្ធផលយកឈ្នះ PSG ក្នុងប្រកួត UCL ជើងទី១
ចន្លោះមិនឃើញ
លោក Xavi គ្រូបង្គោលក្លឹប Barcelona បានពេញចិត្តជាខ្លាំងនឹងលទ្ធផលក្នុងការយកឈ្នះ Paris Saint Germain ក្នុងប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១ នៅក្នុងថ្ងៃនេះនូវលទ្ធផល ៣-២។
ក្រោយចប់ការប្រកួតមួយនេះ លោក Xavi បាននិយាយទៅកាន់អ្នកកាសែតថា៖" យើងបានធ្វើការលេងទម្រង់បិទទាន់ព្រោះតែខ្សែការពារយើងល្អ។ ខ្ញុំមានមោទនភាពមែនទែននឹងការប្រកួតមួយហ្នឹងព្រោះយើងបានប្រកួតឈ្នះក្រុមមួយដែលជាក្រុមល្អជាងគេលើលោក។ យើងបានមកដល់ពាក់កណ្ដាលផ្លូវការនៃការប្រកួតនេះហើយ "។
ទោះជាមានមោទនភាពនឹងឈ្នះការប្រកួតនឹង PSG នេះក្ដីប៉ុន្តែលោក Xavi បានក៏ធ្វើការឲ្យកូនក្រុមរបស់លោកត្រៀមក្នុងការប្រកួតជាមួយក្លឹបនេះនៅជើងទី២ផងដែរព្រោះតែលោកនៅតែយល់ឃើញថាក្លឹបបារាំងនេះមានប្រៀបជាងអញ្ចឹង។ លោកបានលើកឡើងថា៖" ទោះជាយ៉ាងណាខ្ញុំនៅតែជឿជាក់ថា PSG នៅតែមានប្រៀបជាងរហូតអញ្ចឹង "។
Barca នឹងត្រូវបានប៉ះ PSG នៅជើងទី២ ក្នុងប្រកួត UCL វគ្គ៨ក្រុមចុងក្រោយនេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីសម្រេចថាក្រុមមួយណានឹងឡើងទៅកាន់វគ្គពាក់កណ្ដាលនៅក្នុងការប្រកួតមួយនេះ៕