ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ និងតិចជាងគេបង្អស់ក្នុងឱកាស​ចូលឆ្នាំខ្មែរ

  • 2024-04-18 02:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមស្ថិតិ​អ្នកទេសចរផ្ទៃក្នុង នាឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃកន្លងទៅនេះចេញផ្សាយដោយក្រសួងទេសចរណ៍ បានបង្ហាញ​ឱ្យដឹងថា ខេត្ត​ដែល​ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​បង្អស់គឺខេត្តកំពង់ចាម​ជាង ៥,៣លាននាក់ បន្ទាប់មក ព្រៃវែង ជាង ២,២លាននាក់ និងកំពង់ស្ពឺជាង ២,១លាននាក់។

ចំណែកខេត្ត​ដែលទទួលបាន​ភ្ញៀវទេសចរតិចជាងគេបង្អស់ គឺខេត្តកោះកុង ជាង ២ម៉ឺននាក់ បន្ទាប់មក គឺ​មណ្ឌលគិរីជាង ២ម៉ឺន ១ពាន់នាក់ និង ស្ទឹងត្រែង ជាង ២ម៉ឺន ៧ពាន់នាក់។

សរុបចំនួនអ្នកទេសចរ រយៈពេល ៤ថ្ងៃនេះ៖

-ទេសចរសរុបប្រមាណ៖ ជាង ២១,៨លាននាក់

-ទេសចរជាតិប្រមាណ៖ ជាង ២១,៧លាននាក់

-ទេសចរបរទេស​ប្រមាណ៖ ជាង ១១ម៉ឺននាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី