ដើម្បីសម្រេចបានសមិទ្ធិផលថ្មី ភីតតន់ ដាក់ចិត្តដាក់កាយ ឆ្លង់កាត់រឿងច្រើនណាស់ ទម្រាំផលិត MV ចេញបានមួយបទ

  • 2024-04-22 03:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗកន្លងនេះ ភីតតន់ បានទម្លាក់សមិទ្ធិផលថ្មីមួយសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺបទ “ហត់នឹងជិះម៉ូតូ” ដែលទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះស្នាដៃថ្មី របស់ ភីតតន់ ពីសំណាក់អ្នកគាំទ្រ។

ចំពោះស្នាដៃថ្មី និងលើកដំបូងរបស់ខ្លួននេះ ភីតតន់ បង្ហើបប្រាប់ក្រុមការងារ Sabay ថាពិតជាពិបាកព្រោះវាជាលើកដំបូងដែល ភីតតន់ ផលិត MV ហើយ MV នេះទៀតសោធ គឺផលិតដោយខ្លួនឯងផ្ទាល់ និងមានក្រុមការងារចាំជួយតិចបំផុត ពោលការងារធំគឺ ភីតតន់ ជាអ្នកចាត់ចែង និងស្វះស្វែងដោយខ្លួនឯងផ្ទាល់។

ភីតតន់៖ “ ដំណាក់កាលនៃការផលិតបទចម្រៀងគឺ មានការពិបាកខ្លាំងមែនទែន ព្រោះពួកយើងមានតែសមត្ថភាព និង ការស្រឡាញ់សិល្បៈតែប៉ុណ្ណោះ ចំណែកផ្នែកហរញ្ញវត្ថុ និងក្រុមការងារ គឺខ្វះខាត។ ប៉ុន្តែបញ្ហាទាំងនេះ មិនអាចបញ្ឈប់ឆន្ទៈរបស់ពួកយើងបានទេ ដូច្នេះហើយវាក៏ជំរុញឲ្យពួកយើងស្វះស្វែង ហើយជួបគ្នានៅកន្លែងតែមួយ ព្យាយាមរកដំណោះស្រាយគ្រប់វិធីដើម្បីផលិតបទចម្រៀងមួយនេះឡើងនិងបញ្ចេញបទនេះឲ្យបានទាន់ចូលឆ្នាំខ្មែរ។ ចុងក្រោយទោះពួកយើងជួបបញ្ហាអ្វីក៏ដោយ ឱ្យតែមានការតស៊ូស្វះស្វែង គឺទទួលបានជោគជ័យដូចនេះ ពួកខ្ញុំធ្វើវាបានហើយ ទោះវាក្នុងកម្រិតណាមួយក៏ដោយ ខ្ញុំពេញចិត្ត និងសប្បាយចិត្តជាខ្លាំង ពេលឃើញមហាជនគាត់គាំទ្រ និងចូលចិត្តបទ “ហត់នឹងជិះម៉ូតូ” នេះ ខ្ញុំពិតជាអរគុណខ្លាំងណាស់"។

ស្នាដៃថ្មីរបស់ ភីតតន់ លើកនេះ ក៏មានការចូលរួមពីកំលោះសង្ហារ The Sing ផងដែរ ដែលអ្នកទាំងពីសុទ្ធតែជាបេក្ខភាពប្រលងក្នុងកម្មវិធី The Rapper Cambodia ដូចគ្នា។

រម្លឹកផងដែរថា ភីតតន់ ធ្លាប់ជាបេក្ខភាពប្រឡងក្នុងកម្មវិធី The Rapper Cambodia Season1 តំណាងឲ្យ LGBT+ community និងជា Influencer មួយរូប ហើយក៏ជាពន្លកថ្មីក្នុងវិស័យចម្រៀង Originail Song មួយរូបផងដែរ៕

អត្ថបទ៖ កេរស

អត្ថបទថ្មី