វ័យ១២ កូនកាត់ខ្មែរ-កាណាដា Donna កាន់តែស្អាត ហើយត្រូវម៉ាក់បញ្ជោរថា Miss Grand

  • 2024-04-22 09:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗកូនស្រីពៅរបស់ពិធីការនីពូកែវោហាសព្ទ ខៀវ សានសាណា ឈានចូលដល់វ័យ ១២ ឆ្នាំហើយ បើនិយាយពីសម្រស់កូនកាត់ខ្មែរ-កាណាដា ដនណា វិញនោះ ពិតជាស្រស់ស្អាតខ្លាំងជាមួយកែវភ្នែកពណ៌ប្រាក់ សក់ពណ៌ទង់ដែង ស័ក្កសមជាកូនកាត់គ្មានទាស់ត្រង់ណាតែម្តង។

មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករ បាននាំគ្នាសរសើរសម្រស់ដ៏ផូរផង់របស់កូនស្រីពៅពិធីការនីរាងតូចច្រឡឹង សានសាណា ថា កាន់តែចម្រើនវ័យ កាន់តែស្រស់ស្អាតខ្លាំង រីឯកម្ពស់វិញក៏ខ្ពស់មិនធម្មតានោះឡើយ។

ជាក់ស្តែង តាមរយៈវីដេអូដែលអ្នកម្តាយ ខៀវ សានសាណា បានបង្ហោះកាលពីពេលថ្មីៗ បង្ហាញឱ្យឃើញសម្រស់ដ៏ស្រស់សោភារបស់កូនកាត់ខ្មែរ-កាណាដា ដនណា ដែលនាងមិនត្រឹម cute គួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ដៃជើងក៏វែងៗស្រឡូនៗ រហូតម្តាយបង្អាប់លេងក្នុងវីដេអូថា «អនាគត Miss Grand ហើយកូនមាសម្តាយ»។ គេឃើញមានការគាំទ្រការលើកឡើងខាងលើផងដែរ បន្ទាប់ពីអ្នកម្តាយរូបស្រស់នេះនិយាយបង្អាប់ឱ្យកូនស្រីបណ្តូលចិត្តបែបលេងសើចបែបនេះ។

សូមជម្រាបផងដែរថា ពិធីការិនីល្បីឈ្មោះ ខៀវ សានសាណា មានដំណក់ឈាមកូនប្រុសស្រី ២ រូប ជាមួយអតីតស្វាមីជនជាតិកាណាដា គឺកូនប្រុសច្បងឈ្មោះ Samuel Elson Bowser និងកូនស្រីឈ្មោះ Donna Helen Bowser ដោយសព្វថ្ងៃនេះកូនស្រីពៅរស់នៅកម្ពុជាជាមួយនាង និងក្រុមគ្រួសារ ខណៈកូនប្រុសរស់នៅជាមួយអតីតស្វាមីនៅក្រៅប្រទេស។

ពិធីការនីប្រើប្រាស់ភាសាអង់គ្លេសឡើងរអិលរូបនេះ បានសម្តេចចិត្តរៀបការសាងគ្រួសារថ្មីជាមួយបុរសជាជាតិអូស្ត្រាលី លោក Seraj Sutton កាលអំឡុងឆ្នាំ២០១៦។ មកទល់ពេលនេះ ចំណងប្តីប្រពន្ធរបស់ សាណា និងស្វាមីជនជាតិអូស្ត្រាលីរឹតតែមានសុភមង្គលខ្លាំង ហើយថ្មីៗនេះនាងបានដកឃ្លាការងារដ៏មមាញឹករយៈពេល ២ សប្តាហ៍ធ្វើដំណើរកម្សាន្តទៅលេងស្វាមីដល់អូស្ត្រាលីតែម្តង៕

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម