ចង់រៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យកាន់តែប្រសើរ ចូលរួមកម្មវិធីនេះមិនខកចិត្តនោះទេ!

  • 2024-04-24 04:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Platform គឺជាវេទិកាដែលមានគោលដៅបង្កើនភាពច្នៃប្រឌិត ហើយត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់សាធារណជនទាំងអស់អាចស្វែងយល់ ចែករំលែក និងភ្ជាប់ទំនាក់ទំនងដែលនាំឲ្យឆ្ពោះទៅរកអនាគតកម្ពុជាដ៏ល្អប្រសើរ។ វេទិកាទីមួយរបស់ The Platform ដែលជជែកអំពីសហគ្រិនភាព ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យកាលពីខែកុម្ភៈកន្លងទៅនេះ។

ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើនពីអ្នកចូលរួមផ្ទាល់ ក៏ដូចជាអ្នកតាមដានតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ The Platform ។ វេទិកាទីពីរក្រោមប្រធានបទ "លុយសំខាន់ បង្កើតយុទ្ធសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក" នឹងប្រព្រឹត្តឡើងនៅ ថ្ងៃសៅរ៍ ទី27 ខែមេសា ឆ្នាំ 2024 ចាប់ពីម៉ោង 1រសៀល ដល់ 5រសៀល នៅ The Atom ។

កម្មវិធីនេះនឹងមានការពិភាក្សា ការចោទសំនួរ និងចម្លើយ ក៏ដូចជាការចែករំលែកបទពិសោធន៍ រវាងអ្នកចូលរួម និងវាគ្មិនជំនាញ ៗ ដើម្បីយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ការវិនិយោគឆ្លាតវៃ និង ការរៀបចំគម្រោងហិរញ្ញវត្ថុឲ្យមានស្ថិរភាព។

 វេទិកាទីពីរនេះនឹងមានការចូលរួមពីវាគ្មិនជំនាញ មកពីស្ថាប័នហិរញ្ញវត្ថុដូចជា លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA Bank ។ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោកស្រី ស៊ូ ហ្សូលីដា នាយកគ្រប់គ្រង នៃ Prestige Consulting។

សូមកុំភ្លេចចូលរួម វេទិកាទីពីររបស់ The Platform ទាំងអស់គ្នាណាដើម្បីចូលរួមពិភាក្សា និង ទទួលបានចំណេះដឹង គំនិតល្អៗអំពីការរៀបចំគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការវិនិយោគដ៏ឆ្លាតវៃ និង មានឱកាស សំណេះសំណាលជាមួយវាគ្មិនផ្ទាល់ ព្រមទាំងបង្តើតទំនាក់ទំនងជាមួយអ្នកចូលរួមដ៏ទៃទៀត ដើម្បីទទួលបានបទពិសោធន៍ និងការចែករំលែកចំណេះដឹងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះសូមចូលតាមរយៈតំណនេះ

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី