ខេត្តកំពង់ធំ នឹងមាន​ប្រព័ន្ធធារាសាស្រ្តថ្មី​គ្របដណ្តប់​ក្រុង-ស្រុក៥ អាចស្រោចស្រពលើផ្ទៃដី ៣០ម៉ឺនហិកតា

  • 2024-05-13 02:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២៤ បាន​ចុះពិនិត្យការងារត្រៀមបើកការដ្ឋានគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទីតាំងសំណង់ទំនប់កំពង់គោ មានចំងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ផ្នែកខាងក្រោមតាម​បណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង ២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទពេញនិយម