កាន់តែល្បី កាន់តែកតញ្ញូចំពោះម្ដាយ! តាំងពីដឹងក្ដីមក Song Hye Kyo ទិញផ្ទះឲ្យម្ដាយ ៣ ដងហើយ

  • 2024-05-13 02:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំថាឡើយបង្ហើបពីជីវិតឯកផ្ទាល់ខ្លួន តាំងពីដើមមក Song Hye Kyo តារាសម្ដែងលំដាប់កំពូលរបស់កូរ៉េខាងត្បូងក៏ពុំដែលបង្ហាញ​ពីព័ត៌មាន និងរូបភាពម្ដាយបង្កើត ក៏នាងពុំធ្លាប់ដែរ។

ទោះជាយ៉ាងណា ដ្បិតមិនដែលលើកឡើងពីម្ដាយក៏ពិតមែន ប៉ុន្តែ Song Hye Kyo ត្រូវ​បាន​គេ​ចាត់ទុកថា​ជាតារាកូរ៉េម្នាក់ដែលកតញ្ញូបំផុតចំពោះអ្នកមានគុណរបស់ខ្លួន។

សារព័ត៌មានជា​ច្រើនបាន​បង្ហាញប្រវត្តិរួចមកហើយថា ឪពុកម្ដាយរបស់នាងបាន​លែងលះគ្នា ហើយ Song Hye Kyo ត្រូវរស់នៅជាមួយនឹងម្ដាយ។ ម្ដាយមានតែមួយ ដូច្នេះតារា​ស្រីរូបនេះបាន​ប្រតិបត្តិបាន​យ៉ាងល្អបំផុត ដោយផ្ដល់នូវការ​មើលថែ និង​ផ្ដល់ក្ដីស្រឡាញ់យ៉ាង​ច្រើនលើសជីវិតទៅទៀត។ អវត្តមាន​របស់ឪពុក ក៏ពិតមែន ប៉ុន្តែនាង​តែងទទួល​បាន​ក្ដីស្រឡាញ់ពេញលេញពីម្ដាយជានិច្ច។

គុណនៃការបង្កើត និងចិញ្ចឹមដល់ធំពេញវ័យនេះ Song Hye Kyo ពិតជាសងមិនអស់ទេ ប៉ុន្តែនាង​ត្រូវតែបំពេញ និងធ្វើអ្វីគ្រប់យ៉ាង​ដើម្បីអ្នកមានគុណរបស់ខ្លួនតាមអ្វីដែលនាង​អាច​ផ្ដល់ជូនបាន ក្នុងនាមជាកូនកតញ្ញូ។

ជាក់ស្ដែង​នៅ​ឆ្នាំ ២០១២ មាន​ព័ត៌មាន​ចេញ​ផ្សាយថា​ Song Hye Kyo បាន​ចំណាយ​លុយ​ ៦ លានដុល្លារ ដើម្បីទិញអគារស្នាក់នៅដ៏មានប្រណីតជូនម្ដាយរបស់ខ្លួន។ អផាតមិននោះដែរ ត្រូវ​បាន​គេ​​ដឹង​ថា​ ជា​អគារ​ដ៏មាន​តម្លៃ​ថ្លៃ​មួយ​​កន្លែង​ដែរប្រចាំ​ប្រទេសកូរ៉េនៅពេល​នោះ។

ផ្ទះទិញឆ្នាំ ២០១២

នៅឆ្នាំ ២០១៦ Song Hye Kyo បាន​បន្តទិញផ្ទះមួយកន្លែងទៀត នៅតំបន់ Hyundai Housing Complex ដែលស្ថិតនៅក្នុងក្រុងសេអ៊ូល ដោយត្រូវ​បាន​ទិញ​ក្រោម​ឈ្មោះ​ម្ដាយ។ ផ្ទះលើអ្នកជំនាញសខាងអចលនទ្រព្យ ផ្ទះនេះ​ Song Hye Kyo បានទិញជូនម្ដាយ ដែល​តម្លៃលើទីផ្សារគឺ ៩ លានដុល្លារ

ផ្ទះទិញឆ្នាំ ២០១៦

នៅឆ្នាំ ២០២១ ពោលគឺក្រោយលែងលះពីអតីតស្វាមី Song Joong Ki នាង​បាន​ទិញផ្ទះមួយកន្លែងទៀតជូនម្ដាយ។ អគារនោះ​ដែរមាន​ទីតាំងនៅតំបន់ Hannam Dong ស្ថិតក្នុងទីគ្រុងសេអ៊ូលដូចគ្នា ជាមួយនឹង​តម្លៃ ១៧,៤ លានដុល្លារ

ដ្បិតមិនដែលនិយាយពីជីវិតផ្ទាល់ខ្លួន ឬព័ត៌មានណាមួយពីម្ដាយ ប៉ុន្តែស្ថិតក្នុងបទសម្ភាសពីអតីតកាល តារាស្រីរូបនេះ​ធ្លាប់បាន​លើកឡើងថា ម្ដាយ​របស់នាង​ប្រៀបដូចជាមិត្តរបស់នាង ដែលជាមនុស្សនាងទុកចិត្តបំផុត អាចជជែកលេងជាមួយបានគ្រប់រឿង ពិសេសជួយនាងស្របពេលព្យុះភ្លៀងជីវិតបោកបក់នាងខ្លាំងពេក។ ក្ដីសុខរបស់ម្ដាយ គឺជាសុភមង្គលសម្រាប់ជីវិតនេះ ហើយវត្តមាន​របស់ម្ដាយក៏ជាម្លប់ដ៏ត្រជាក់របស់នាង ដូច្នេះ Hye Kyo នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីម្ដាយ៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី

អត្ថបទថ្មី