"ទីក្រុងឧក្រិដ្ឋទណ្ឌកម្មក្ដៅ" ក្លាយជាភាពយន្តលើករាសីកេណ្ឌអ្នកមើលឲ្យ “The Outlaws” ខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រកូរ៉េ

  • 2024-05-13 04:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងឧក្រិដ្ឋទណ្ឌកម្មក្ដៅThe Roundup: Punishmen របស់ Ma Dong Seok បានបង្កើតកំណត់ត្រាថ្មីនៅ Box Office ប្រចាំប្រទេសកូរ៉េ។

នៅព្រឹកថ្ងៃទី ១៣ ឧសភា រឿង "The Roundup: Punishment" ដែលជាភាពយន្តទី សម្រាប់ស៊េរីរឿង "The Outlaws" បានទទួលជោគជ័យថ្មី ដោយចំនួនអ្នកទស្សនាភាពយន្តកើនសរុបចំនួន ៩,៧៥៦,៩៧៨ បន្ទាប់ពីបានឈរនៅលើកំពូលតារាង Box Office អស់រយៈពេលបីសប្តាហ៍ជាប់គ្នា។

ជាលទ្ធផល ស៊េរីរឿង "The Outlaws" បានទាក់ទាញអ្នកទស្សនាភាពយន្តសរុបចូលគ្នា បានជាង ៤០ លាននាក់ ដែលធ្វើឱ្យវាក្លាយជាខ្សែភាពយន្តកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានចំនួនអ្នកមើលច្រើនដល់ថ្នាក់នេះ។

រម្លឹកផងដែរ ស៊េរីខ្សែភាពយន្ត "The Outlaws" ដំបូង (ទី១) បានទាក់ទាញអ្នកទស្សនាភាពយន្តសរុបចំនួន ៦,៨៨០,៥៤៦ ក្នុងអំឡុងពេលដំណើរការរបស់ខ្លួន ស្របពេលខ្សែភាពយន្តទីពីរ ("The Roundup") មានអ្នកទស្សនាភាពយន្តសរុបចំនួន ២,៦៩៣,៤១៥ នាក់ និងទី៣ ("The Roundup: No Way Out") មានអ្នកទស្សនាភាពយន្តសរុបចំនួន ១០,៦៨២,៨១៣

ទន្ទឹមនឹងនេះ រឿង "The Roundup: Punishment" ថ្មីៗនេះបានក្លាយជាភាពយន្តដែលចំណាយពេលលឿនបំផុតរបស់ "The Outlaws" ដែលមានអ្នកចូលមើលជាង ៩ លាននាក់ ហើយក៏ជាភាពយន្តកូរ៉េលឿនបំផុតសម្រាប់ឆ្នាំ ២០២៤ ដើម្បីឈានចាប់ជោគជ័យដល់ចំណុចនេះ៕

ប្រភព៖ Soompi   អត្ថបទ៖ ធារី

អត្ថបទពេញនិយម