ទៅលេងសៀមរាបពេលនេះ អាចចូល​ទស្សនាថ្ងៃលិច​នៅប្រាសាទប្រែរូប បានវិញហើយ

  • 2024-05-16 04:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា បាន​ប្រកាស​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៤នេះថា នឹងបើក​ឡើងវិញ​ការទស្សនាថ្ងៃលិច​នៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីពេលនេះតទៅ សម្រាប់​ភ្ញៀវទេសចរ។

ការប្រកាស​បើកឡើងវិញ​នេះ បន្ទាប់ពី​អាជ្ញាធរជាតិអប្សរា​បាន​ជួសជុលរួចរាល់នូវទីតាំង​ដែលមាន​ហានិភ័យរបស់​ប្រាសាទប្រែរូប។

សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និងបុរាណវិទ្យា​របស់​អាជ្ញាធរជាតិ​អប្សរា​ បានធ្វើការ​ជួសជុល​ពង្រឹង​ខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។

ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។

សូមជម្រាបថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម "សិវលោក" ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕

អត្ថបទថ្មី