ទើប២០ឆ្នាំ ស៊ីន ជេននី មានឱកាសដើរកម្រាលព្រំក្រហមទីក្រុងកានលើកទី៧៧

  • 2024-05-20 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ឆ្នាំនេះតារាសម្តែងស្រីវ័យក្មេង កញ្ញា ស៊ីន ជេននី មានឱកាសចូលរួមដើរលើកម្រាលព្រំក្រហម Cannes Film Festival 2024 លើកទី៧៧ ជាមួយបងស្រីបណ្តូលចិត្ត ស៊ីន យូប៊ីន។

អ្វីដែលពិសេសខ្លាំងជាងនេះគឺ ជេននី មានឱកាសដើរកម្រាលព្រំក្រហមទីក្រុងកាន ទាំងដែលឆ្នាំនេះនាងទើបអាយុ ២០ឆ្នាំប៉ុណ្ណោះ ពោលគឺក្មេងខ្ចីខ្លាំងមែនទែន សូម្បីតែសាម៉ីខ្លួននាងក៏ទទួលស្គាល់ចំនុចនេះដែរ។

តារាស្រីវ័យក្មេង ស៊ីន ជេននី បានរៀបរាប់ឱ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការថា វាដូចជាក្តីស្រមៃ តែវាជាការពិតដែលពេលនេះជើងរបស់នាងបានជាន់លើកម្រាលព្រំក្រហមមួយនេះហើយ។

ជេននី ទទួលស្គាល់ថា នាងជាសិល្បកររលកក្រោយ បើតាមcredit គឺនៅមិនទាន់គ្រប់គ្រាន់អាចបំពេញក្តីស្រមៃឈរលើកម្រាលព្រំក្រហមនេះបានដោយខ្លួនឯងឡើយ ប៉ុន្តែដោយសារឥទ្ធិពលរបស់មនុស្សស្រីដ៏ពូកែ គឺបងស្រីបង្កើតរបស់នាង កញ្ញា ស៊ីន យូប៊ីន ទើបនាងទទួលបានសំណាងដ៏អស្ចារ្យនេះ។

ថ្វីដ្បិតតែលើកនេះ ជេននី មានការជ្រោមជ្រែងពីបងស្រីក្នុងការដើរកម្រាលព្រំក្រហមទីក្រុងកាន តែនាងសន្យាថា នឹងប្រើប្រាស់សំណាងនេះបង្កើតទៅជាឱកាសឱ្យខ្លួនឯង ដើម្បីត្រឡប់មកឈរនៅទីនេះម្តងទៀតនៅឆ្នាំណាមួយដោយខ្លួនឯង។

តារាស្រីកម្ពុជាវ័យ២០ឆ្នាំ ស៊ីន ជេននី បានលើកយក concept ធីតារំដួល ដើម្បីដើរកម្រាលព្រំក្រហម ហើយនាងពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងរ៉ូបពណ៌លឿងខ្លីរំលេចពីផ្ការំដួល ដែលជាផ្កាតំណាងជាតិរបស់ខ្មែរយើង។

បងប្អូនស្រីត្រកូល ស៊ីន ទាំងពីររូបបានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមដោយមោទនភាព បង្ហាញភាពស្រស់ស្អាតចែងចាំងរបស់សិល្បករកម្ពុជា។

វីដេអូ យូប៊ីន និង ជេននី ដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមទីក្រុងកានលើកទី៧៧ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់ social media ហើយពួកគេបានបង្ហាញមោទនភាពចំពោះទឹកចិត្តដ៏ធំធេងរបស់បងប្អូនស្រីទាំងពីរ ដែលបានលះបង់ពេលវេលា ប្រាក់កាក់ ដើម្បីមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី