មេ Honda៖ ៥ ឬ ៦ឆ្នាំ​ខាងមុន មិនទាន់​ដល់ពេល​សករាជ​ឡាន EV ទេ តែជាឡាន​ប្រភេទ​នេះទៅវិញ

  • 2024-05-21 04:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិ​ក្រុមហ៊ុន Honda លោក Toshihiro Mibe បាន​មើលឃើញថា ក្នុងរយៈពេល ៥ ទៅ ៦ឆ្នាំខាងមុខនេះ ទីផ្សារ​រថយន្តអគ្គិសនី​នៅ​មិនទាន់ផ្ទុះខ្លាំងនៅឡើយទេ ដោយសារ​កត្តាតម្លៃ និងស្ថានីយសាកភ្លើង មិនទាន់អាច​ឆ្លើយតប​បានឡើយ។ ប៉ុន្តែលោកអះអាងថា ប្រភេទ​រថយន្តដែលផ្ទុះខ្លាំង​ដល់ចំណុចកំពូល គឺ​ជាប្រភេទ Hybrid។

ក្នុងសន្និសីទកាសែត​មួយ កាលពីសប្តាហ៍មុន លោក Toshihiro Mibe បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនលោក​នឹង​បោះបង់​ចោលការផលិត​រថយន្តចំហេះក្នុងត្រឹមឆ្នាំ​២០៤០ ដូច​បណ្តាក្រុមហ៊ុនរថយន្តដទៃទៀតដែរ។ ជាមួយ​គ្នានោះ លោកក៏បានប្រកាសដែរថា នឹង​ដាក់ទុនវិនិយោគ ៦៥ពាន់លានដុល្លារ ដើម្បីពង្រីក​ផលិតកម្មរថយន្តអគ្គិសនី។

យ៉ាងណាមិញ មុននឹង​ឈានដល់ការផ្តោតទៅលើរថយន្តអគ្គិសនីនោះ គឺ​ក្រុមហ៊ុន Honda នឹងជំរុញ​ការអភិវឌ្ឍ​រថយន្តប្រភេទ Hybrid ឱ្យឈានដល់មួយកម្រិតទៀតសិន។ លោក Toshihiro Mibe និយាយដូច្នេះ៖ «យើង​គិតថា ការលក់រថយន្ត Hybrid នឹង​ដល់ចំណុចកំពូល​នៅត្រឹមឆ្នាំ​២០២៩ ឬ ២០៣០ ហើយ​យើង​កំពុងពិចារណា ដើម្បីកំណត់​ពី​កំណើនរថយន្ត​ប្រភេទនេះ»។

លោករំពឹងថា ការលក់រថយន្ត Hybrid ដែល​អភិវឌ្ឍ​ថ្មីៗ​ របស់ Honda នឹងជួយផ្តល់ប្រាក់ចំណេញ សម្រាប់​ជាជំហាន​បន្ទាប់ដើម្បីបន្ត​អភិវឌ្ឍរថយន្តអគ្គិសនី។ ក្នុងនោះ Honda គ្រោង​នឹង​បញ្ចេញ​រថយន្តអគ្គិសនីថ្មី ៧ម៉ូឌែល និងផលិតចំនួន ២លានគ្រឿង​ ត្រឹមឆ្នាំ​២០៣០ ស្មើនឹង​ ៤០% នៃការលក់​រថយន្តសរុបរបស់ខ្លួន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី