អ្នកគាំទ្រភ្ញាក់ដូចគេជះទឹកកណ្ដាលមុខ បន្ទាប់ពីឃើញធៀបការ យ៉ែម ស្រីពេជ្រ និងពូណុយ

  • 2024-05-28 07:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀលថ្ងៃទី២៨ ពោលគឺនៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសសិល្បករល្បីៗដូចជា ពិធីករ វីយ៉ារ៉ូ ជាដើមបានបង្ហោះធៀបការ និងភ្ជាប់ជាមួយពាក្យពេចន៍ជូនពរហូរហែទៅកាន់ ពិធីការិនី យ៉ែម ស្រីពេជ្រ និងតារាកំប្លែង ពូណុយ

មហាជនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយអ្នកសិល្បនាំគ្នាផ្អើលឆូឆបង្ហោះធៀបការព្រោងព្រៀតលើបណ្ដាញសង្គមហ្វេសប៊ុក ដោយក្នុងធៀបការនោះបានកំណត់ថ្ងៃរៀបការច្បាស់ ពោលគឺនៅថ្ងៃ ទី៧ដើមខែមិថុនាតែម្ដង និងមានឈ្មោះភ្ញៀវកិត្តិយសពិតៗ ដែលប្រព្រឹត្តិឡើងនៅស្ថានីយ៍ទូរទស្សន៍ PNN ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្វីត្បិតមានឈ្មោះភ្ញៀវកិត្តិយស មានទីតាំងកម្មវិធី និងពេលវេលា ជាក់ក៏ពិតមែន តែមហាជនមួយចំនួនធំហាក់នៅស្រពិចស្រពិលនៅឡើយថាវាជាការពិត ឬគ្រាន់តែការធ្វើលេង (Prank) របស់សិល្បៈករទាំងនោះ ។ ប៉ុន្តែកន្លងមកធ្លាប់មានពាក្យលេចឮផ្គូសផ្គងរវាង ស្រីពេជ្រ និងពូណុយពិតប្រាកដមែន ចំពោះករណីឈានដល់អាពាហ៍ពិពាហ៍ពិតឬយ៉ាងណាមិនទាន់អ្វីមកអះអាងមកបញ្ជាក់បាននៅឡើយទេ។

យ៉ាងណាមិញសាមីខ្លួនទាំងពីរ ក៏នៅមិនទាន់ចេញបកស្រាយចំពោះរឿងអាពាហ៍ពិពាហ៍នេះថាក្លែងក្លាយ ឬយ៉ាងណាដែរ តែគេចាប់អារម្មណ៍ Comment មួយក្នុងការបង្ហោះរបស់តារាសម្ដែង ភុល សុខវណ្ណដានីន ដោយ ស្រីពេជ្រ បានចូលតបថា ៖«អរគុណបងអញ្ជើញមកផងណា»៕

អត្ថបទ៖ កេសរ

អត្ថបទថ្មី