តើសមាជិក BTS ធ្លាប់គិតថា ចង់រៀបការមានប្រពន្ធនៅអាយុប៉ុន្មាន?

  • 2024-06-13 02:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះ សមាជិក BTS ៦ រូបកំពុងជាប់កាតព្វកិច្ចសំខាន់ក្នុងការ​បម្រើជាតិមាតុភូមិ ខណៈ Jin ជា​សមាជិក​ដំបូង​ដែលចូលជួរទ័ព និង​បាន​បញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី ១២ ខែមិថុនា ។

ជាមួយគ្នានោះគិតត្រឹមឆ្នាំ ២០២៤ នេះ សមាជិកទាំង ក៏ឈានដល់វ័យក្រែលដែរ ស្របពេលចម្លើយពីអតីតកាលរបស់ពួកគេទាក់ទងនឹង​អាយុដែលពួកគេប៉ងរៀបការ ខ្លះក៏ដល់កំណត់ដែរ។

ដូច្នេះ​សូមរម្លឹកទៅអតីតកាល នៅពេល​សមាជិក BTS ត្រូវបានគេសួរថា តើចង់រៀបកាេនៅអាយុប៉ុន្មាន? ខាងក្រោមគឺជាចម្លើយ៖

១. Jin

អាយុរៀបការ៖ ៣១ឆ្នាំ (បើដូចអ្វីដែលបានឆ្លើយនេះមែន នោះឆ្នាំនេះ Jin ដល់ពេលរៀបការហើយ)

២. Suga

អាយុរៀបការ៖ ៣៥ ឆ្នាំ (Suga ប្រាប់ឲ្យ ARMY ទុកម្រាមដៃទីបួនឱ្យនៅទំនេរ)

៣. J-Hope

អាយុរៀបការ៖ អាយុ ១០០ ឆ្នាំ។ សមាជិកក្រុម BTS ភាគច្រើនជ្រើសរើសអាយុពីដើម ដល់ពាក់កណ្តាល ៣០ឆ្នាំ ជាអាយុដែលពួកគេចង់រៀបការ។ ដូច្នេះ សម្រាប់ J-Hope នឹងមានពេល​ច្រើនឆ្នាំទៀត ក្នុងការរក្សាបេះដូងឲ្យមានសេរីភាព និងរង់ចាំរហូតលោកជួបមនុស្សឥតខ្ចោះ។

៤. RM

អាយុចង់រៀបការ៖ ៣២-៣៣ឆ្នាំ

៥. Jimin

អាយុរៀបការ: ៣៤ឆ្នាំ

៦. V

អាយុរៀបការ៖ ៣០ឆ្នាំ (ប្រសិនបើ V ពិតជាធ្វើតាមផែនការនេះមែន នោះគឺក្នុងរយៈពេល ២ ឆ្នាំទៀតលោកត្រូវគិតគូរហើយ។

៧. Jungkook

អាយុរៀបការ៖ ១០០ឆ្នាំ ដូច J-Hope ដែរ។ Jungkook មិនចង់ប្រញាប់រៀបការទេ ព្រោះលោកចង់រីករាយ​នឹង​ជីវិត​បែប​នេះសិន មុនឈានជើងដល់ជីវិតរៀបការ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី