Foden ចេញពីជំរុំហ្វឹកហាត់របស់អង់គ្លេសយ៉ាងប្រញាប់ព្រោះតែ...
- 2024-06-26 22:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foden ចេញពីជំរុំហ្វឹកហាត់របស់អង់គ្លេសយ៉ាងប្រញាប់ព្រោះតែ...
ចន្លោះមិនឃើញ
កាលពីយប់ថ្ងៃ២៦ ខែមិថុនា សហព័ន្ធបាល់ទាត់របស់អង់គ្លេសបានចុះផ្សាយថា Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេសដែលកំពុងបំពេញភារកិច្ចនៅប្រទេសអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ EURO 2024 ដើម្បីទៅកាន់ផ្ទះនៅប្រទេសអង់គ្លេស ដោយសារតែប្រពន្ធរបស់គេឆ្លងទន្លេ និងទទួលបានកូនទី៣។
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានបញ្ជាក់ថា កីឡាករវ័យ២៤ឆ្នាំមានធុរៈប្រញាប់ត្រូវទៅផ្ទះ។ អង់គ្លេសសង្ឃឹមថា ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមមេឃខៀវ រូបនេះនឹងអាចវិលត្រឡប់មកជួយក្រុមជម្រើសជាតិអង់គ្លេសវិញបានទាន់ពេលវេលា សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយដែលនឹងត្រូវប៉ះក្រុមជម្រើសជាតិ ស្លូវ៉ាគី នាថ្ងៃអាទិត្យនេះ។
Foden និងប្រពន្ធរបស់គេ Rebecca Cooke មានកូនចំនួន២នាក់រួចហើយម្នាក់ឈ្មោះ Son Ronnie មានអាយុ៥ឆ្នាំនិងកូនស្រីឈ្មោះ True មានវ័យ២ឆ្នាំ។ Foden ជាកីឡាករម្នាក់ដ៏សំខាន់របស់ក្រុមជម្រើសជាតិអង់គ្លេសដែលមិនអាចខ្វះបានក្នុងនាមជាខ្មែរបម្រើស្លាបឆ្វេង ខណៈដែលកន្លងមកគេបានជួយអង់គ្លេសនៅគ្រប់ការប្រកួតកាលវគ្គជម្រុះក្នុងពូល C ដោយជួយអង់គ្លេសលេខ១ក្នុងពូលហើយឡើងទៅកាន់វគ្គបន្ត៕