ជួយ Aston Villa បានលេង UCL ពេលនេះ Diaby ទៅកន្លែងខ្លាញ់បាត់
- 2024-07-25 06:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយ Aston Villa បានលេង UCL ពេលនេះ Diaby ទៅកន្លែងខ្លាញ់បាត់
ចន្លោះមិនឃើញ
Moussa Diaby ខ្សែបម្រើស្លាបសញ្ជាតិបារាំង និង Aston Villa បានយល់ព្រមក្នុងសំណើទៅលេងនៅក្លឹប Al-Ittihad លើទឹកដីអារ៉ាប៊ីសាអ៊ូឌីតហើយ។
កីឡាករវ័យ២៥ឆ្នាំនឹងត្រូវចាកចេញពី Villa Park បន្ទាប់ពីចំណាយពេលទើបតែបាន១រដូវកាលជាមួយ Aston Villa ក្រោយការផ្ទេរពី Bayer Leverkusen មកកាន់អង់គ្លេសកាលពីរដូវកាល ២០២៣-២០២៤ ជាមួយតម្លៃកំណត់ត្រាក្លឹប៥១,៩លានផោន ហើយកាលនោះគេបានចុះកុងត្រារហូតដល់ទៅ៥ឆ្នាំ។
ក្នុងចំណោមការរួមរស់ជាមួយ Aston Villa ១រដូវកាលគេបានជួយក្រុមឲ្យបានលេង UEFA Champions League និងចូលលេងបាន៥៤ប្រកួតគ្រប់ពានរង្វាន់ ដោយរកបាន១០គ្រាប់។ «គ្រប់យ៉ាងគឺមានតែពាក្យថាអរគុណអ្នកគ្រប់គ្នា...វាជាពេលវេលាដែលត្រូវនិយាយថា លាហើយ។ គ្រប់ពេលមិនថានៅទីណាខ្ញុំតែងតែព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពសម្រាប់ក្លឹប និងក្រុមទាំងមូល។ វាជាការចងចាំមួយល្អៗនៅទីនេះ...យើងមានការប្រកួតប្រជែងនារដូវកាលដ៏អស្ចារ្យ ហើយយើងបានបង្កើតរឿងសប្បាយរីករាយជាច្រើនជាមួយគ្នា»។
Aston Villa ហាក់មានការដោះដូរកីឡាករច្រើនដោយសារពួកគេចង់ពង្រឹងក្នុងការចូលរួមការប្រកួតប្រជែងក្នុងពានUEFA Champions League នារដូវកាលនេះដោយពូកគេបានលក់ Douglas Luiz ទៅកាន់ Juventus ក្នុងតម្លៃ ៤២លានផោន និងបាននាំយកពីរនាក់ពី Juventus មកវិញគឺ Samuel Iling-Junior និង Enzo Barrenechea ព្រមទាំងបាននាំយក Ian Maatsen ពី Chelsea ក្នុងតម្លៃ ៣៥ លានផោន ជាមួយគ្នានោះពួកគេក៏បាននាំយក Lewis Dobbin ពី Everton ក្នុងតម្លៃ៩លានផោនថែមទៀតផង។
បន្ថែមលើសពីនេះកាលពីថ្ងៃអង្គារ Aston Villa ក៏បាននាំយក Amadou Onana.ពី Everton ក្នុងតម្លៃ ៥០លានផោន។ ក្រៅពីនោះគេក៏ចុះកុងត្រាយក Jaden Philogene ពី Hull មកវិញដោយចំណាយ១៣លានផោន បន្ទាប់ពីលក់ចេញទើបតែបាន១២ខែទៅកាន់ Hull តែប៉ុណ្ណោះ៕