ពិតជាសោកស្ដាយ Liam Payne អតីតសមាជិកក្រុម One Direction បាត់បង់ជីវិតទាំងវ័យក្មេង

  • 2024-10-17 03:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពកាលពីថ្ងៃទី១៦ តុលា ២០២៤ ដែលតារាចម្រៀងរូបនេះមានអាយុទើបតែ៣១ប៉ុណ្ណោះ។

តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងដែលកើតធំធាត់នៅចក្រភពអង់គ្លេស Liam Payne បានធ្លាក់ពីលើជាន់ទី ៣ នៃបន្ទប់សណ្ឋាគាររបស់លោកនៅឯសណ្ឋាគារ CasaSur Palermo ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នេះបើយោងតាមមន្ត្រីក្នុងតំបន់យោងតាមសារព័ត៌មាន Associated Press ។

ប៉ូលីស Buenos Aires បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដួលរបស់ Payne បណ្តាលឱ្យមាន "របួសធ្ងន់ធ្ងរ" ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ពីការស្លាប់របស់ Liam នៅនឹងកន្លែងកើតហេតុផ្ទាល់តែម្ដង។

លោក Pablo Policicchio អ្នកនាំពាក្យក្រសួងសន្តិសុខនៃក្រុង Buenos Aires បានថ្លែងថា "Liam បានទម្លាក់ខ្លួនគាត់ចេញពីយ៉រនៃបន្ទប់របស់គាត់តែម្ដង"។ យោងតាមលោក Policicchio ដដែរបានឱ្យដឹងថា មន្រ្តីឆ្លើយតបបានឮសំឡេងមួយ ហើយបានរកឃើញសាកសពរបស់ Payne នៅក្នុងទីធ្លាសណ្ឋាគារ។

លោក Alberto Crescenti ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់រដ្ឋបានពន្យល់នៅលើប៉ុស្តិ៍ទូរទស្សន៍ Todo Noticias របស់ប្រទេសអាហ្សង់ទីនថា Payne បានធ្លាក់ចុះ ១៣ ឬ ១៤ ម៉ែត្រទើប "បានរងរបួសធ្ងន់ធ្ងរដែលបណ្តាលឱ្យគាត់ស្លាប់ភ្លាមៗយ៉ាងដូច្នេះ”។

លោកបានបន្តថា Crescenti "យើងបានមកដល់ទាន់ពេល ដើម្បីព្យាយាម និងធ្វើឱ្យគាត់រស់ឡើងវិញ ប៉ុន្តែគ្រប់យ៉ាងបានហួសពេលទៅហើយ" អាជ្ញាធរកំពុងស៊ើបអង្កេតស្ថានភាពជុំវិញការស្លាប់របស់ Payne ហើយការធ្វើកោសល្យវិច័យកំពុងត្រូវបានអនុវត្ត៕

ប្រភព៖ pagesix   អត្ថបទ៖ កេសរ