Sir Jim Ratcliffe ​ធានា​យក Zidane មក​កាន់​បិសាច​ក្រហម​​​

  • 2024-10-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ការ​​ប្រជុំ​ពិសេស​មួយ​រវាង​លោក Sir Jim Ratcliffe ​ម្ចាស់​ភាគហ៊ុន​មួយ​ក្នុង​ក្លឹប​បិសាច​ក្រហម​ និង​អតីត​អ្នក​ចាត់​ការ​ Real Madrid លោក Zinedine Zidane ពី​​គោល​បំណង​ចង់​​បាន​​លោក​​មក​កាន់​ការងារ​នៅ Manchester United ​។ ​

​លោក Sir Jim Ratcliffe បាន​និយាយ​ថា លោក​​ធានា​ថា​នឹង​យក Zidan មក​ដឹក​នាំ​បិសាច​ក្រហម​ ក៏​ព្រោះ​តែ​លោក​ចង់​បង្កើត​ក្លឹប​ដ៏​ខ្លាំង​មួយ​នេះ​​ឡើង​វិញ។ យ៉ាង​ណា​គោលដៅ​ដែល​លោក​ដាក់​​នោះ​មិន​មែន​រយៈ​ពេល​​ខ្លី​នោះ​ទេ ​ព្រោះ​តែ​លោក​យល់​ថា​បើ​ចង់​សាង​បិសាច​ក្រហម​ឡើង​វិញ​ត្រូវ​​ការ​ពេល​វេលា​យូរ​​ដែរ​។

​ជាមួយ​​នឹង​ការ​មក​កាន់​បិសាច​ក្រហម​​ Zidane ក៏​ចង់​បាន​​ការ​ធានា​ពី​ក្លឹប​​គឺ​ទាក់​ទង​នឹង​ទំនុក​ចិត្ត​ ព្រោះ​តែ​លោក​​ចង់​បាន​ការ​ជឿជាក់​មក​កាន់​លោក​ថា បើ​លទ្ធផល​​បែប​ណា​ក្លឹប​ត្រូវ​តែ​ផ្ដល់​ឱកាស​ឲ្យ​​លោក​បាន​​​ដឹក​នាំ​បន្ត​​ក្នុង​រយៈ​ពេល​គួរសម​ណា​មួយ​។ ជាង​នេះ​ទៅ​ទៀត Zidane ក៏​ចង់​បាន​សិទ្ធ​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​ឬ​លក់​កីឡាករ​ក្នុង​ក្លឹប​ផង​ដែរ​។

បុរស​សញ្ជាតិ​បារាំង​បាន​​លាលែង​ពី​ការងារ​នាម​ជា​អ្នក​ចាត់​ការ​តាំង​​ពី​លោក​​ចែក​ផ្លូវ​ជាមួយ​ Real Madrid កាល​ឆ្នាំ​២០២១​​មក​ម្ល៉េះ ហើយ​មក​ដល់​​ពេល​នេះ​លោក​មិន​ទាន់​ចូល​កាន់​តំណែង​នៅ​ក្លឹប​ណា​មួយ​ឡើយ​។

យ៉ាង​ណា​​បិសាច​ក្រហម​ក៏​មិនទាន់​បញ្ចប់​តំណែង​លោក​ Erik Ten Hag នោះ​ដែរ​ ដោយ​សារ​តែ​ក្លឹប​ចង់​ផ្ដល់​ឱកាស​ឲ្យ​លោក​សាក​ដឹក​នាំ​មួយ​រយៈ​ពេល​ខ្លី​ទៀត​ ក៏​ជា​ពេល​ដែល​បិសាច​ក្រហម​កំពុង​​តែ​សំឡឹង​រក​​អ្នក​ចាត់​​ថ្មី​ណា​ម្នាក់​ដ៏​សក្ដិសម​​មក​កាន់​តំណែង​នេះ​៕ ​

​​

ប្រភព៖ Mirror   Daro Ly

អត្ថបទថ្មី