អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់៖​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ដែល​ជា​គម្រោង​សាមគ្គី​អូឡាំពិក​ជួយ​បង្កើន​ធនធាន​ខាង​ផ្នែក​ចំបាប់​នេះ​

  • 2024-10-17 09:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​​​​វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៃគម្រោងសាមគ្គីអូឡាំពិក​ដល់​កីឡាករ​ កីឡា​ការិនី​ និង​គ្រូៗ​នេះ​ពិត​ជា​មាន​សារសំខាន់​ពិសេស​ជួយ​បង្កើន​ធនធាន​ឲ្យ​មាន​កាន់​តែ​ច្រើន។​

រូបភាពហ្វេសបុក Olympic Cambodia

លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​មិន​ទាន់​មាន​ការ​បណ្ដុះបណ្ដាល​ដល់​គ្រូ​ៗ​ដែល​នៅ​តាម​បណ្ដា​ខេត្ត​នោះ​ទេ​ ដូច្នេះ​ហើយ​វគ្គ​បណ្ដុះបណ្ដាល​ដែល​ជំនួយ​រៀបចំ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ (NOCC)​ ពិត​ជា​ល្អ​សម្រាប់​ក្រុម​កីឡា​ចំបាប់។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​​ កីឡា​ការិនី​ គ្រូៗ​មាន​ចំណេះដឹង​កាន់​តែ​ប្រសើរ​ថែម​ទៀត​ដើម្បី​ងាយ​ស្រួល​ដល់​ការ​បង្ហាត់​ប្រៀន​សិស្ស​ និង​ពង្រីក​ផ្សព្វផ្សាយ​កីឡា​ចំបាប់​នេះ​ឲ្យ​កាន់​តែ​សំបូរ​ និង​រីកចម្រើន​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​មិន​ថា​តែ​នៅ​រាជធានី​ភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នោះ​ឡើយ។​

រូបភាពហ្វេសបុក Olympic Cambodia

បញ្ជាក់​ដែរ​ថា​ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៃគម្រោងសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ ១៦​ ខែ​តុលា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គ្រូ​ឧបទេស​ជនជាតិ​អាមេរិក ​ឈ្មោះ​ Marty Hauck ជា​អ្នកជំនាញកីឡាចំបាប់ដែលមានបទពិសោធច្រើនឆ្នាំ និងធ្លាប់បង្ហាត់អត្តពលិកចំបាប់កម្រិតអូឡាំពិកផងដែរ។ សិក្ខាកាមចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​សរុប ២៥នាក់៕​

រូបភាពហ្វេសបុក Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី