តិចអត់ចាប់អារម្មណ៍? ដកប្រាក់ និងទូទាត់ប្រាក់ តាមរយៈអត្រាប្តូរប្រាក់ ជាមួយនឹងធនាគារ ចំណេញច្រើនណាស់!

  • 2024-10-17 09:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈភាពរីកចម្រើន នៃវិស័យធនាគារ ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ អ្នកដែលពេញវ័យ ស្ទើរតែគ្រប់គ្នាទៅហើយ មានគណនីធនាគារផ្ទាល់ខ្លួន ជាមួយនឹងកម្មវិធីធនាគារ លើទូរសព្ទដៃ។ ការណ៍នេះ នាំឲ្យយើងមានភាពងាយស្រួល និងរហ័ស ក្នុងការដកប្រាក់ និងទូទាត់ប្រាក់ ក្នុងការចំណាយប្រចាំថ្ងៃ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។ តែកាន់តែពិសេសទៀតនោះ យើងនឹងចំណេញកាន់តែច្រើន ពីប្រតិបត្តិការធនាគាររបស់យើងខ្ញុំ តាមរយៈអត្រាប្តូរប្រាក់ ប្រសិនបើយើងជ្រើសរើសធនាគារត្រូវ។

ជាមួយនឹងភាពរីកចម្រើនជាលំដាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០ ក្នុងប្រទេសកម្ពុជា ធនាគារ CIMB គឺជាធនាគារអន្តរជាតិឈានមុខគេមួយ ដែលផ្តល់នូវអត្រាប្តូរប្រាក់ល្អមែនទែន រវាងប្រាក់រៀល និងប្រាក់ដុល្លារ នៅលើទីផ្សារ។

អតិថិជនទាំងអស់ អាចចាយវាយ តាមរយៈកម្មវិធីធនាគារ CIMB Mobile និង KHQR ឬអាចដកជាសាច់ប្រាក់ តាមម៉ាស៊ីន ATM ឆ្លងធនាគារ ដែលជាសមាជិក CSS។ ដូច្នេះ ទាំងការដកប្រាក់ ឬផ្ទេរប្រាក់ពីដុល្លារ ទៅរៀល ឬពីរៀល ទៅដុល្លារ ត្រូវបានដំណើរការ ជាមួយនឹងការប្តូរប្រាក់ស្វ័យប្រវត្តិ ដែលមានអត្រាល្អបំផុតមួយ។

សម្រាប់ការទូទាត់ជាប្រាក់រៀល ដូចជាការបង់ថ្លៃអគ្គិសនី ក៏ដូចជាសេវាកម្មសាធារណៈផ្សេងៗ អតិថិជននឹងកាន់តែចំណេញ ហើយមិនពិបាករឿងប្តូរប្រាក់ នៅខាងក្រៅ ដោយគ្រាន់តែដកប្រាក់ ឬផ្ទេរប្រាក់ តាមរយៈធនាគារ CIMB ជាមួយនឹងអត្រាប្តូរប្រាក់ល្អតែម្តង។ មួយវិញទៀត ម្ចាស់អាជីវកម្ម ឬ ម្ចាស់សហគ្រាស ដែលមានតម្រូវការទូទាត់ប្រាក់ ឬបង់ពន្ធ ជាប្រាក់រៀល ក៏ចំណេញផងដែរ តាមរយៈការធ្វើប្រតិបត្តិការ ជាមួយធនាគារ CIMB ហើយណាមួយក៏ចូលរួមលើកដំកើនរូបិយប័ណ្ណជាតិផងដែរ។

ដូចនេះ ប្រសិនបើលោកអ្នកចង់ចំណេញ សូមកុំភ្លេចទាញយកកម្មវិធី CIMB Mobile របស់ធនាគារ CIMB (https://apps.apple.com/kh/app/cimb-cambodia/id6479224539) នៅក្នុងទូរសព្ទរបស់លោកអ្នក ដើម្បីតាមដានអត្រាប្តូរប្រាក់ប្រចាំថ្ងៃ ក៏ដូចជាប្រើប្រាស់សេវាកម្មធនាគារផ្សេងៗ ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួល។

គួរបញ្ជាក់ផងដែរថា ធនាគារ CIMB គឺជាធនាគារអន្តរជាតិធំមួយ ដែលមានបទពិសោធន៍ចាស់ទុំ នៅក្នុងវិស័យធនាគារ និងបានចាក់គ្រឹះយ៉ាងរឹងមាំ ក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាង ១ទសវត្សរមកហើយ ជាមួយនឹងការផ្ដល់ជូននូវសេវាកម្ម និងផលិតផលធនាគារដ៏សម្បូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់ សម្រាប់ប្រជាជនកម្ពុជា រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុជាដើម៕

អត្ថបទថ្មី