ស្រាបៀរថៃហ្គ័រ ក្លាយជាដៃគូសហការជាផ្លូវការរបស់ Manchester United

  • 2024-10-17 06:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរថៃហ្គ័រ ក្លាយជាដៃគូសហការជាផ្លូវការរបស់ Manchester United

● ស្រាបៀរថៃហ្គ័រ បានធ្វើការស្រាវជ្រាវនៅទីផ្សារផ្សេងៗជាច្រើន ដើម្បីស្វែងយល់ពីបទពិសោធន៍របស់អ្នកគាំទ្រ និងបានរកឃើញវិធីក្នុងការផ្សាភ្ជាប់អ្នកគាំទ្រនៅទូទាំងពិភពលោក ● ៧០% នៃអ្នកគាំទ្រទូទាំងទ្វីបអាស៊ីចង់បានសកម្មភាពផ្សេងៗសម្រាប់ពួកគេ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្លឹបបាល់ទាត់ដែលពួកគេចូលចិត្ត។ ស្រាបៀរថៃហ្គ័រ នឹងគាំទ្រការភ្ជាប់ទំនាក់ទំនងទាំងនេះ ដែលជាផ្នែកមួយក្នុងការចាប់ផ្តើមដៃគូសហការដ៏គួរអោយរំភើបនេះ។

ស្រាបៀរថៃហ្គ័រក្លាយជាដៃគូសហការជាផ្លូវការនៃ Manchester United ដោយមានការរួមគ្នារវាងក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញនៃតំបន់អាស៊ី និងក្លឹបកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាព និងជោគជ័យបំផុតមួយនៅលើពិភពលោក ដើម្បីបង្កើនបទពិសោធន៍ និងការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងអ្នកគាំទ្រ Manchester United ទូទាំងពិភពលោក។

ការសហការនេះនឹងចាប់ផ្តើមនៅក្នុងពេលវេលាដ៏គួរអោយរំភើបមួយដែលស្រាបៀរថៃហ្គ័រកំពុងតែវិវត្តន៍ម៉ាកយីហោរបស់ខ្លួនអោយកាន់តែលេចធ្លោ ដែលជាការផ្លាស់ប្តូរថ្មីមួយនៅក្នុងក្រុមហ៊ុន និងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលស្រឡាញ់វិស័យបាល់ទាត់ផងដែរ។ នៅក្នុងដំណាក់កាលដំបូងនៃកិច្ចសហការជាដៃគូនេះ នឹងផ្តោតលើការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រនៃ Manchester United ដោយផ្ទាល់នៅតំបន់អាស៊ី តាមរយ:ស្រាបៀរថៃហ្គ័រដែលជាស្រាបៀរលំដាប់មួយនៅក្នុងតំបន់អាស៊ី ជាមួយនឹងការផ្តល់នូវវេទិកាដ៏ធំទូលាយដើម្បីធ្វើអោយភាពជាដៃគូនេះដំណើរការទៅមុខបាន។

មុនពេលឈានដល់ការក្លាយជាដៃគូសហការនេះ ស្រាបៀរថៃហ្គ័របានធ្វើការស្ទង់មតិជាមួយអ្នកគាំទ្របាល់ទាត់ចំនួន ២០០០នាក់នៅតំបន់អាស៊ី ហើយលទ្ធផលបានបង្ហាញថា ៧០% នៃអ្នកគាំទ្របាននិយាយថា សកម្មភាពផ្សេងៗដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាមានសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយក្លឹបបាល់ទាត់ដែលពួកគេគាំទ្រ ហើយ ៦៩% ជឿជាក់ថាសកម្មភាពដែលទាក់ទងនឹងអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រអោយមានការជួបជុំគ្នា និង៩៥% បញ្ចេញអារម្មណ៍ពិតថា បាល់ទាត់គឺមានសមត្ថភាពក្នុងការបង្រួបបង្រួម និងផ្សាភ្ចាប់ទំនាក់ទំនងនៅក្នុងសហគមន៍អោយកាន់តែមានភាពរឹងមាំ។

បន្ទាប់ពីទទួលបានព័ត៌មានដ៏មានន័យពីការស្ទង់មតិនេះមក ស្រាបៀរថៃហ្គ័រ និងក្លឹបបាល់ទាត់លំដាប់ទី១ របស់អាស៊ីអាគ្នេយ៍ Manchester United បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកគាំទ្រ ដោយផ្តល់ជូននូវសកម្មភាពដ៏រំភើបផ្សេងៗជាច្រើនដូចជា ការទស្សនាការប្រកួតបាល់ទាត់ជាមួយគ្នារវាងអ្នកគាំទ្រ Manchester United និងស្រាបៀរថៃហ្គ័រ ការមានឱកាសក្នុងការឈ្នះរង្វាន់ដើម្បីជួបសមាជិកនៅក្នុងក្រុម Manchester United ក៏ដូចជាការនាំយកព្រឹត្តិការណ៍បាល់ទាត់នៅតាមដងផ្លូវដំបូងគេមកកាន់តំបន់អាស៊ី ដែលផ្តល់ជូនអ្នកដែលមានទេពកោសល្យនៅក្នុងស្រុកនូវការបណ្តុះបណ្តាល និងការណែនាំពីគ្រូបង្វឹក និងក្លឹបដ៍ឆ្នើមដែលមកពី Manchester United។ លោក Sean O'Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរថៃហ្គ័រ បានបង្ហាញពីអារម្មណ៍រំភើបរបស់លោកថា៖ “យើងមានសេចក្តីរីករាយក្នុងការប្រកាសពីការសហការរបស់យើងជាមួយ Manchester United ជាក្លឹបដែលចែករំលែកចំណង់ចំណូលចិត្តរបស់យើងក្នុងការបង្កើតពេលវេលាដែលមិនអាចបំភ្លេចបាន និងអាចភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រទូទាំងពិភពលោក។ សម្រាប់ស្រាបៀរថៃហ្គ័រ យើងជឿជាក់ថានៅពេលដែលយើងបង្ហាញភាពអង់អាចនៅក្នុងខ្លួនរបស់យើង ហើយស្រែកហ៊ូរជាមួយគ្នីគ្នារបស់យើង យើងនឹងរកឃើញសក្តានុពលនៅគ្រប់វិសាលភាព។ ការសហការជាមួយ Manchester United នេះឆ្លុះបញ្ចាំងពីការជឿជាក់រួមគ្នាអំពី ភាពរីកច្រើនដែលត្រូវបានជម្រុញដោយការរួមកម្លាំងគ្នាជាធ្លុងមួយ និងភាពក្លាហាន។ នៅពេលដែលយើងត្រៀមខ្លួនក្នុងការបង្ហាញពីទំព័រថ្មីដ៏គួរអោយរំភើបរបស់ស្រាបៀរថៃហ្គ័រនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងមានសេចក្តីរំភើបក្នុងការនាំយកនូវកម្លាំងដ៏ពុះកញ្ជៀរដែលជាអារម្មណ៍ដូចថ្ងៃប្រកួតនៅពហុកីឡាដ្ឋាន Old Trafford មកជូនអ្នកគាំទ្រជុំវិញពិភពលោក។”

លោក Florence Lafaye ដែលជានាយកពាណិជ្ជកម្ម នៅ Manchester United បានលើកឡើងបន្ថែមថា “ការបេ្តជ្ញារបស់ស្រាបៀរថៃហ្គ័រក្នុងការភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រជុំវិញពិភពលោក គឺស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយគោលដៅរបស់យើងក្នុងការបង្កើតភាពកាន់តែជិតស្និតរវាង ក្រុមអ្នកគាំទ្រនិងក្លឹបបាល់ទាត់ បន្ថែមទៀត។ ជាមួយគ្នា ដោយការប្រើប្រាស់សក្តានុពល និង ឥទ្ធិពលនៃស្រាបៀរថៃហ្គ័រ យើងទន្ទឹងរង់ចាំក្នុងការបង្កើតបទពិសោធន៍ដ៏ប្លែកៗ និងមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក ជាពិសេសអ្នកនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាផ្នែកដ៏សំខាន់នៃសហគមន៍ Manchester United។

ការសហការនេះបានប្រកាសមុនការប្រកួត English Premier League (EPL) របស់ Manchester United និង ក្លឹបបាល់ទាត់ Brentford FC ដែលម៉ាកយីហោរបស់ស្រាបៀរថៃហ្គ័រនឹងត្រូវបានបង្ហាញជាលើកដំបូងនៅពហុកីឡាដ្ឋាន Old Trafford ដ៏ល្បីល្បាញ នៅលើផ្ទាំង LED។ អ្នកគាំទ្រត្រូវបានអញ្ជើញចូលរួមនៅក្នុងដំណើរដ៏រំភើបនេះដោយសារតែស្រាបៀរថៃហ្គ័រ និង Manchester United បានរួមគ្នាក្នុងការបង្កើតបទពិសោធន៍ដ៏មិនអាចបំភ្លេចបាន និងអស្ចារ្យមួយនេះ។ អ្នកគាំទ្រអាចតាមដានបន្ថែមនៅលើគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ “Tiger Beer (KH)” សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទងជាមួយក្លឹបពួកគេចូលចិត្តដែលមិនធ្លាប់ពីមុនមក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

Michael Gibson michael.gibson@manutd.co.uk

Head of Corporate Communications

Joey Brophy joseph.brophy@heineken.com

Global Brand PR

ព័ត៌មានពីស្រាបៀរថៃហ្គ័រ៖ ស្រាបៀរថៃហ្គ័រ ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ១៩៣២។ បច្ចុប្បន្ននេះ ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិមួយនៅតំបន់អាស៊ី ហើយមានវត្តមាននៅលើទីផ្សារជាង៦០ប្រទេស ទូទាំងពិភពលោក។ ស្រាបៀរថៃហ្គ័របានពុះពាររាល់ឧបសគ្គ ដើម្បីនាំយកនូវរសជាតិស្រាបៀរដ៏ស្រស់ស្រាយ និងគុណភាពដ៏ល្អឥតខ្ចោះ រាប់ទសវត្សរ៍មកហើយ។ ស្រាបៀរថៃហ្គ័រ ជឿជាក់ថាមនុស្សគ្រប់រូប គឺតែងតែមានញាណសត្វខ្លា (ភាពអង់អាច) នៅក្នុងខ្លួន ដែលជម្រុញអោយគ្រប់រឿងទាំងអស់សុទ្ធតែអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលខ្លះយើងនឹងមានអារម្មណ៌ថាភ័យខ្លាច ហើយខ្លាចភាពបរាជ័យ មិនដូចសត្វខ្លានោះឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.tigerbeer.com

ព័ត៌មានពី Manchester United៖ Manchester United គឺក្លឹបកីឡាករដ៏ពេញនិយម និងជោគជ័យមួយនៅលើពិភពលោក ដោយលេងកីឡាមួយដ៏ពេញនិយមបំផុត ដែលមានទស្សនិកជនមើលច្រើនជាងគេនៅលើផែនដី។ តាមរយៈប្រវត្តិ ១៤៦ ឆ្នាំរបស់យើង យើងបានឈ្នះពានរង្វាន់ធំៗចំនួន ៦៩ ដែលអាចឱ្យយើងអភិវឌ្ឍខ្លួនជាក្លឹបកីឡាឈានមុខគេរបស់ពិភពលោក និងមានសហគមន៍សកលដែលមានអ្នកគាំទ្រ និងអ្នកតាមដានចំនួន ១.១ ពាន់លាននាក់។ សហគមន៍ដ៏ធំរបស់យើងបានផ្តល់អោយ Manchester United នូវវេទិកាទូទាំងពិភពលោកក្នុងការបង្កើតប្រាក់ចំណូលយ៉ាងច្រើនពីប្រភពជាច្រើន រួមមានការឧបត្ថម្ភ ការលក់ទំនិញ អាជ្ញាប័ណ្ណផលិតផល ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ និងទូរស័ព្ទ ការផ្សាយបន្តផ្ទាល់និងថ្ងៃប្រកួត៕

អត្ថបទថ្មី